គ្រូស្រីតស៊ូរៀន ៣៥ ភាសា ឈ្នះពានគ្រូបង្រៀនល្អបំផុតលើពិភពលោក (វីដេអូ)
- 2018-03-19 04:02:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូស្រីតស៊ូរៀន ៣៥ ភាសា ឈ្នះពានគ្រូបង្រៀនល្អបំផុតលើពិភពលោក (វីដេអូ)
ចន្លោះមិនឃើញ
គ្រូបង្រៀនម្នាក់ដែលបានរៀនរហូតដល់ ៣៥ ភាសា ត្រូវបានជាប់ឈ្មោះជាគ្រូបង្រៀនល្អបំផុតនៅលើពិភពលោក កាលពីពេលថ្មីៗនេះ។
អ្នកស្រី Andria Zafirakou អាយុ ៣៩ ឆ្នាំ ត្រូវបានជ្រើសរើសក្នុងចំណោមអ្នកចូលរួម ៣០ ០០០ នាក់ពីជុំវិញពិភពលោក សម្រាប់ការងាររបស់អ្នកស្រីជាមួយកុមារអន្តោប្រវេសន៍នៅសាលាសហគមន៍ Alperton ក្នុងទីប្រជុំជន Brent។ ក្នុងកិច្ចខិតខំប្រឹងប្រែងនេះ អ្នកស្រី បានព្យាយាមរៀនភាសាទាំង ៣៥ ផ្សេងគ្នា ដោយសារតែសិស្សទាំងនោះ ជាជនអន្តោប្រវេសន៍ចម្រុះជាតិសាសន៍។ ដូច្នេះហើយការខិតខំរៀនភាសាទាំងនេះ ទើបអាចឲ្យអ្នកស្រី ប្រាស្រ័យជាមួយសិស្ស និងឪពុកម្ដាយរបស់ពួកគេបាន។
ភាសាទាំងនោះរួមមាន៖ ហ្គូចារ៉ា, ហិណ្ឌូ, តាមីល, ព័រទុយហ្គាល់, សូម៉ាលី, អារ៉ាប់, រូម៉ាំង, ប៉ូឡូញ, អ៊ូឌូ និងអ៊ីតាលី ជាដើម។
នៅទីបំផុតការងាររបស់អ្នកស្រីត្រូវបានគេទទួលស្គាល់ និងបានឈ្នះពានរង្វាន់ Varkey Foundation Global Teacher Prize ប្រចាំឆ្នាំ ហើយទទួលបានប្រាក់រង្វាន់រហូតដល់ ១ លានដុល្លារ។
គួរឲ្យបញ្ជាក់ថា ទីប្រជុំជន Brent គឺជាកន្លែងប្រមូលផ្ដុំជនជាតិស្បែកខ្មៅ, អាស៊ី និងជនជាតិភាគតិច (BAME) ច្រើនបំផុតក្នុងប្រទេស អង់គ្លេស និងវែលស៍ ហើយមានជាង ១៤០ ភាសាត្រូវបានប្រើប្រាស់ក្នុងតំបន់នេះ៕
សូមទស្សនាវីដេអូខាងក្រោម ៖
ចុចអាន ៖
ព្យុះក្រោមបាតសមុទ្រ បក់បោកគ្រឿងសមុទ្ររាប់ម៉ឺនក្បាល មកទើរលើឆ្នេរ
អ្នកជំនាញប៉ាន់ថា មង្គលការនៅឆ្នាំ ២០២៨ អាចចំណាយរហូតជាង ៤ម៉ឺនដុល្លារ
ធ្លាក់ព្រិលខ្លាំងពេក ប្រជាជនអង់គ្លេសប្រមូលផ្ដុំគ្នាគប់ព្រិលយ៉ាងសប្បាយរីករាយ (មានវីដេអូ)