ព្យុះក្រោមបាតសមុទ្រ បក់បោកគ្រឿងសមុទ្ររាប់ម៉ឺនក្បាល មកទើរលើឆ្នេរ
- 2018-03-07 02:41:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្យុះក្រោមបាតសមុទ្រ បក់បោកគ្រឿងសមុទ្ររាប់ម៉ឺនក្បាល មកទើរលើឆ្នេរ
ចន្លោះមិនឃើញ
សត្វសមុទ្ររាប់លានក្បាល ត្រូវបានគេប្រទះឃើញនៅពាសពេញឆ្នេរសមុទ្រ East Yorkshire ទីក្រុង Bridlington ប្រទេសអង់គ្លេស បន្ទាប់រងការវាយប្រហារដោយព្យុះក្រោមផ្ទៃទឹកមួយឈ្មោះ Storm Emma កាលពីពេលថ្មីៗនេះ។
ក្រោយកើតមានស្ថានភាពដូច្នេះ ក្រុមអ្នកនេសាទបាននាំគ្នាព្យាយាមប្រមូលយកសត្វសមុទ្រដែលនៅរស់ ដើម្បីទៅព្រលែងចូលសមុទ្រវិញ ដោយក្នុងនោះការប្រមូលយកសត្វបង្កងរស់មានចំនួនច្រើនដល់ទៅរាប់ម៉ឺនក្បាលឯណោះ គិតជាទម្ងន់ប្រហែលរាប់សិបតោន។
ក្រៅពីបង្កងងាប់ និងរស់ គេក៏សង្កេតឃើញមានប្រភេទសត្វសមុទ្រជាច្រើនទៀតផងដែរដូចជា ផ្កាយសមុទ្រ ក្ដាម អន្ទង់ និងត្រីសមុទ្រ ជាដើម។
លោក Jack Sanderson អ្នកនេសាទម្នាក់ក្នុងចំណោមអ្នកនេសាទផ្សេងទៀតដែលព្យាយាមជួយសង្គ្រោះសត្វសមុទ្រនៅទីនោះ បាននិយាយថា៖ "វាដូចជាតំបន់ធ្វើសង្គ្រាមមួយអ៊ីចឹង ពិតជាច្របូកច្របល់ខ្លាំងណាស់។ នៅកន្លែងនេះមានសត្វសមុទ្រគ្រប់ប្រភេទ"។
លោក Sanderson បន្តថា លោកពិតជាស្រងាកចិត្តខ្លះដែរ ពេលមើលឃើញទង្វើរបស់ពលរដ្ឋមួយចំនួនដែលបានយកកូនបង្កង និងបង្កងមេកំពុងពងកូនចេញពីឆ្នេរ ដោយមិនគិតពីផលប្រយោជន៍រួម និងច្បាប់សោះឡើយ៕
ចុចអាន៖