ថៃពិន័យក្រុមហ៊ុនសាងសង់រថភ្លើងអាកាសជិត ១ពាន់ដុល្លារ ក្រោយធ្វើរឿងហួសចិត្តមួយ
- 2018-03-07 02:21:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃពិន័យក្រុមហ៊ុនសាងសង់រថភ្លើងអាកាសជិត ១ពាន់ដុល្លារ ក្រោយធ្វើរឿងហួសចិត្តមួយ
ចន្លោះមិនឃើញ
ក្រុមហ៊ុនទទួលម៉ៅការសាងសង់រថភ្លើងអាកាសមួយឈ្មោះ Italian-Thai Development ត្រូវបានពិន័យ ២៨ ០០០ បាត (៨៩៣ ដុល្លារ) កាលពីម្សិលមិញ ដោយសារតែតម្រឹមដើមឈើ ១៤ដើមខ្លីជ្រុលពេកនៅលើផ្លូវ Phaholyothin ប្រទេស ថៃ។
យោងតាមទូរទស្សន៍ Amarin ឲ្យដឹងថា ក្រុមហ៊ុនខាងលើបានធ្វើការកាត់តម្រឹមដើមឈើនៅតាមដងផ្លូវ ដើម្បីរត់ខ្សែកាបដោយមិនបានសុំការអនុញ្ញាតពីអាជ្ញាធរនោះទេ។ រូបភាពមុននិងក្រោយនៃ ដើមឈើទាំងនោះ ត្រូវបានចាកចាយពេញបណ្ដាញសង្គម និងធ្វើឲ្យប្រជាពលរដ្ឋមានការខឹងសម្បារយ៉ាងខ្លាំង។
លោក Pokkrong Pollamuang ចៅសង្កាត់ Chatuchak បានចេញរបាយការណ៍មួយកាលពីថ្ងៃ អាទិត្យ ដោយរៀបរាប់ថាក្រុមហ៊ុននេះមិនបានពិភាក្សា ឬសុំការអនុញ្ញាតជាមុនដើម្បីកាត់ដើមឈើនោះទេ ដូច្នេះហើយក្រុមហ៊ុន ត្រូវទទួលការផាកពិន័យចំនួន ២ ០០០ បាតសម្រាប់ដើមឈើមួយដើមៗ៕
ចុចអាន ៖