ឡើងជាន់លើប្រាសាទបុរាណ ត្រូវគេចាប់ខ្លួន និងផាកពិន័យ ឡើងខ្មាសគេ

  • 2018-03-03 03:12:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្ញៀវ​ទេសចរ​ជនជាតិ​ថៃ ចំនួន ៥​នាក់ ដែល​បាន​ហៅ​ខ្លួន​ឯង​ថា "ក្រុម​ប្រព្រឹត្ត​អំពើ​បាប​ប្រចាំ​ឆ្នាំ​២០១៨" ជាមួយ​រូបថត​មួយ​សម្លឹក​ដែល​ត្រូវ​បាន​បង្ហោះ​ចូល​ក្នុង​បណ្ដាញ​សង្គម ​ត្រូវ​បាន​តុលាការ​ថៃ​សម្រេច​ពិន័យ​ជា​ទឹកប្រាក់​ក្នុង​ម្នាក់​ចំនួន ៥០០០​បាត ឬ​ជិត ១៦០​ដុល្លារ។

ក្រុម​ទំនើង​ខាងលើ ដែល​មាន​វ័យ​ចាប់ពី ២៧ ដល់ ៣៤ឆ្នាំ ​ត្រូវ​ពិន័យ​បន្ទាប់ពី​ថតរូប ជាន់​លើ​ប្រាសាទ Wat Mahathat នៃ​ព្រះ​ពុទ្ធសាសនា នៅ​ឧទ្យាន​ប្រវត្តិសាស្ត្រ Ayutthaya ប្រទេស ​ថៃ​កាល​ពី​ថ្ងៃពុធ ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨ មុន​ត្រូវ​ចាប់​ខ្លួន​បញ្ជូន​ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលិស និង​បន្ត​បញ្ជូន​ទៅ​តុលាការ ដោយ​ត្រូវ​ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់ខ្ពើម នៅ​តំបន់​ប្រវត្តិសាស្ត្រ។

ក្រុម​ដដែល បាន​សារភាព​ថា ពួកគេ​ពិតជា​បាន​ប្រព្រឹត្ត​ទង្វើ​ដូច្នោះ​មែន និង​យល់ព្រម​ទទួល​យក​ការ​សម្រេច​របស់​តុលាការ៕

ចុចអាន៖

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ លាភ