ជនបរទេសចង់រៀបការជាមួយនារីថៃ ឥឡូវត្រូវឆ្លងកាត់រឿងមួយនេះសិន
- 2018-02-27 07:14:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជនបរទេសចង់រៀបការជាមួយនារីថៃ ឥឡូវត្រូវឆ្លងកាត់រឿងមួយនេះសិន
ចន្លោះមិនឃើញ
នាយកដ្ឋានរដ្ឋបាលក្រុងរបស់ប្រទេសថៃ (DOPA) បានអះអាងថា ជនជាតិបរទេសអាចនឹងត្រូវត្រួតពិនិត្យស្នាមម្រាមដៃរបស់ពួកគេ សម្រាប់ការឆែកមើលប្រវត្តិព្រហ្មទណ្ឌ ប្រសិនបើពួកគេត្រូវសង្ស័យថា កំពុងរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយ។
DOPA បានចេញសេចក្ដីជូនដំណឹងនេះដល់ការិយាល័យស្រុក ដែលជនបរទេសមកពីប្រទេសចំនួន ១៣ គឺជាគោលដៅដើម្បីពិនិត្យកំណត់ត្រាព្រហ្មទណ្ឌរបស់ពួកគេ ដោយសារតែថ្មីៗនេះ ពួកគេមានជាប់ពាក់ព័ន្ធក្នុងការរៀបអាពាហ៍ពិពាហ៍ និងការចុះបញ្ជីគ្រួសារខុសច្បាប់។
មិនតែប៉ុណ្ណោះ មន្ត្រីម្នាក់មកពីការិយាល័យ DOPA ក្នុងទីក្រុងបាងកក បានបញ្ជាក់ថា មិនត្រឹមតែជនបរទេសដែលមកពី ១៣ ប្រទេសនោះប៉ុណ្ណោះទេដែលត្រូវត្រួតពិនិត្យ ប៉ុន្តែវាអាចអនុវត្តចំពោះជនបរទេសណា ដែលចង់រៀបការជាមួយនឹងជនជាតិថៃ៕
ចុចអាន៖