ធ្លាប់ឃើញទាហានថៃ បង្រៀនទាហានអាមេរិក ហុតឈាមពស់វែកស្តែងៗ​ក្នុងព្រៃអត់?

  • 2018-02-20 06:57:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាហាន​ជើង​ទឹក​ថៃ បាន​ដឹក​នាំ​ការ​ហ្វឹកហ្វឺន​ដើម្បី​រស់​នៅ​ក្នុង​ព្រៃ សម្រាប់​ទាហាន​បរទេស​កាល​ពី​ថ្ងៃច័ន្ទ​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​សម​យុទ្ធ​យោធា​​ Cobra Gold និង​ជា​សម​យុទ្ធ​ពហុជាតិ​ដ៏​ធំ​បំផុត​របស់​អាស៊ី

នៅ​ក្នុង​ឆ្នាំ​នេះ ទាហាន​ជើង​ទឹក​អាមេរិក​បាន​ចូល​រួម​ជាមួយ​ទាហាន​កូរ៉េខាងត្បូង ដោយ​ពួកគេ​ត្រូវ​ទាហាន​ជើង​ទឹក​ថៃ​បង្រៀន​ពី​វិធី​រក​ប្រភព​ទឹក និង​អាហារ​ផ្សេងៗ​នៅ​ក្នុង​ព្រៃ​ត្រូពិក ដូចជា ឈាម​សត្វ និង ទឹក​នៅ​ក្នុង​ដើម​ឈើ​ជា​ដើម។

ក្នុង​នោះ​ដែរ ឈុត​មួយ​បាន​បង្ហាញ​ឲ្យ​ឃើញ ក្រុម​ទាហាន​បរទេស​នាំ​គ្នា​ហុត​ឈាម​ស្រស់​ចេញ​ពី​មាត់​ពស់​វែក​ស្តែងៗ​តែម្ដង៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​ទិដ្ឋភាព​នោះ​ទាំង​អស់​គ្នា៖

ចុច​អាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សេង ឡុង