កូនមិនព្រមទៅរៀន ម្តាយប្រើឲ្យរើសអេតចាយកណ្ដាលថ្ងៃចែស តែពេលដឹងរឿងពិត រំជួលចិត្តគ្រប់គ្នា
- 2018-01-24 09:25:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនមិនព្រមទៅរៀន ម្តាយប្រើឲ្យរើសអេតចាយកណ្ដាលថ្ងៃចែស តែពេលដឹងរឿងពិត រំជួលចិត្តគ្រប់គ្នា
ចន្លោះមិនឃើញ
ស្ត្រីជាម្ដាយម្នាក់ឈ្មោះ Nuttanitcha Chotsirimeteekul ដែលរស់នៅទីក្រុងបាងកក ប្រទេសថៃ បានប្រើកូនប្រុសអាយុ ៥ឆ្នាំ ដែលមិនព្រមទៅសាលាកាលពីថ្ងៃព្រហស្បតិ៍ ទី ១៨ ខែមករា ឲ្យរើសសម្បកកំប៉ុង និងដបដើម្បីលក់យកលុយ។
អ្នកស្រី Chotsirimeteekul បានសរសេរនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា អ្នកស្រី និងកូនបានដើរចម្ងាយប្រហែល ២,២ គីឡូម៉ែត្រ និងរើសសម្បកដបបានប្រហែល ២ គីឡូក្រាម និងបានលក់ក្នុងតម្លៃ ២ បាត (០,០៦ដុល្លារ) ក្នុងមួយដប។
បន្ទាប់ពីពួកគេ បានប្រមូលដបហើយ ក្មេងប្រុសនោះបានសួរម្តាយថា តើយើងអាចជិះឡានក្រុងទៅផ្ទះបានដែរឬទេ។ ជំនួសឱ្យការឆ្លើយតបភ្លាមៗ អ្នកស្រី Chotsirimeteekul បានសួរកូនថា តើកូនមានប្រាក់ជិះរថយន្តក្រុងក្នុងតម្លៃ ១០ បាត (០,៣១ ដុល្លារ) ឬទេ។ ជាអកុសល ក្មេងប្រុសមិនមានប្រាក់គ្រប់គ្រាន់ សម្រាប់ការជិះឡានក្រុងនោះទេ។ ស្ត្រីរូបនេះ បាននិយាយថា: "អញ្ចឹង យើងត្រូវរើសដបបន្ថែមទៀត ដើម្បីរកប្រាក់បានច្រើន" ។ នៅក្នុងភាពគួរឱ្យភ្ញាក់ផ្អើលមួយ ក្មេងប្រុសនេះ បានផ្លាស់ប្ដូរគំនិតភ្លាមៗ ហើយបានសម្រេចចិត្តដើរទៅផ្ទះតាមផ្លូវដ៏លំបាកវិញ។
មិនយូរប៉ុន្មាន ក្មេងប្រុសនោះ បានស្នើសុំម្ដងទៀត ហើយពេលនេះ គេបានស្នើសុំញ៉ាំការ៉េម។ ប៉ុន្តែម្ដាយរបស់គេ បានសួរម្ដងទៀតថា តើគេនៅមានប្រាក់គ្រប់គ្រាន់ទេសម្រាប់ការ៉េមមួយតម្លៃ ៥ បាត (០,១៦ ដុល្លារ) ។ ក្មេងប្រុសបានឆ្លើយថា "ទេខ្ញុំមិនចង់បានទៀតទេ" ។
តាមពិតទៅ អ្នកស្រី Chotsirimeteekul ធ្វើដូចនេះ គឺមានគោលបំណងបង្រៀនកូនប្រុសរបស់នាង អំពីអត្ថន័យនៃការខិតខំប្រឹងប្រែង ហើយក៏ជាមេរៀនសម្រាប់នាងផងនិង តែងតែជាគំរូសម្រាប់កូនប្រុសផងដែរ។ ម្ដាយរូបនេះ បាននិយាយថា នេះក៏អាចជួយកូនប្រុសឱ្យដឹងថា មិនថាកូនប្រុសជ្រើសរើសដើរផ្លូវមួយណា ឬឆ្លងកាត់ឧបសគ្គលំបាកយ៉ាងណាទេ អ្នកស្រីនឹងនៅក្បែរខ្លួនគេជានិច្ច។
អត្ថបទមេរៀនជីវិតដ៏កក់ក្ដៅរបស់អ្នកម្ដាយរូបនេះ បានល្បីល្បាញពេញប្រទេសថៃ និងនៅប្រទេសផ្សេងៗទៀត និងទទួលបានការចុច Like ជាង ៧០ ០០០ ដង និងការចែករំលែកជាង ៦០ ០០០ដងផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម ៖
ចុចអាន ៖
កូនក្រមុំក្មេងជាងម្តាយក្មេក១ឆ្នាំ រៀបការជាមួយកូនកំលោះ ២៣ឆ្នាំ ឲ្យថ្លៃទឹកដោះ ៥លាន (វីដេអូ)
ហាងមួយនៅថៃ លក់សេះសមុទ្រអាំង ធ្វើឲ្យអ្នកលេងបណ្តាញសង្គមផ្ទុះកំហឹងខ្លាំង
គួរឲ្យសរសើរ! ទឹកចិត្តអ្នកគ្រូ តស៊ូកែកិច្ចការសិស្សទាំងដៃព្យួរសេរ៉ូម (មានវីដេអូ)