បុរសថៃឈ្នះឆ្នោតជាង១លានដុល្លារ បែរបាញ់សម្លាប់ខ្លួន ព្រោះមូលហេតុចុកឈាមមួយ
- ព្រហស្បតិ៍, 8 កុម្ភៈ 2018 09:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសថៃឈ្នះឆ្នោតជាង១លានដុល្លារ បែរបាញ់សម្លាប់ខ្លួន ព្រោះមូលហេតុចុកឈាមមួយ
ចន្លោះមិនឃើញ
បុរសជនជាតិថៃម្នាក់ដែលបានឈ្នះឆ្នោតរង្វាន់ធំ រហូតដល់ទៅជាង ១ លានដុល្លារ បានបាញ់សម្លាប់ខ្លួនឯង បន្ទាប់ពីសន្លឹកឆ្នោតឈ្នះរង្វាន់ធំនោះ បាត់ខ្លួនយ៉ាងអាថ៌កំបាំង។
លោក Jirawut Pongphan អាយុ ៤២ ឆ្នាំ បានអញ្ជើញមិត្តភ័ក្ដិ និងក្រុមគ្រួសារទៅផ្ទះរបស់ខ្លួន ដើម្បីជប់លៀងអបអរសាទរការឈ្នះរង្វាន់ដ៏ធំនេះ។ ផ្ទុយទៅវិញ បន្ទាប់ពីជប់លៀងសប្បាយឆ្អែត ស្រាប់តែស្អែកឡើងរកសន្លឹកឆ្នោតមិនឃើញ ធ្វើឲ្យរូបលោកមិនអាចទៅបើកប្រាក់រង្វាន់ ចំនួន ១,៣ លានដុល្លារបាន។
បន្ទាប់ពីបាត់បង់ឱកាសក្លាយខ្លួនជាសេដ្ឋី លោក Pongphan មកពីខេត្ត Chonburi ប្រទេសថៃ ក៏បានសម្រេចចិត្តបញ្ចប់ជីវិត ដោយបាញ់សម្លាប់ខ្លួនចំក្បាលតែម្ដង កាលពីថ្ងៃទី៣១ ខែមករា កន្លងទៅនេះ។
ទោះបីជាយ៉ាងណា លោក Pongphan បានបន្សល់ទុកសំបុត្រមួយច្បាប់សរសេរថា «ខ្ញុំពិតជាសោកស្ដាយណាស់ សូមកុំធ្វើបាបក្រុមគ្រួសារខ្ញុំ ខ្ញុំពិតជាបានឈ្នះរង្វាន់ពិតមែន»។
គួរបញ្ជាក់ថា លោក Pongphan បានទិញឆ្នោតចំនួន ៧ សន្លឹក ដែលមានលេខដូចៗគ្នា ដោយសង្ឃឹមថានឹងអាចឈ្នះបានច្រើន។ លោកបានឈ្នះរង្វាន់សរុបចំនួន ៤២ លានបាត ឬប្រហែល ១,៣ លានដុល្លារ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។ ប៉ុន្តែក្រោយពេលជួបរឿងរ៉ាវបែបនេះ លោក Pongphan ហាក់បីដូចជាមនុស្សបាត់បង់អ្វីៗទាំងអស់អីចឹង រហូតមិនអាចទៅធ្វើការបានទៀតផង។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងទេថា សន្លឹកឆ្នោតទាំងនោះបាត់ដោយរបៀបណា៕
ចុចអាន៖