ដាក់ចំៗ! រដ្ឋមន្រ្តីប្រទេសមួយថា បើចង់រកសេវាផ្លូវភេទ ទៅលេងនៅថៃទៅ!

  • 2018-02-28 02:32:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Hamat Bah រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​របស់​ប្រទេស​ហ្គាំប៊ី បាន​ធ្វើ​ការ​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ទេសចរ​បរទេស​ដែល​មាន​បំណង​មក​កម្សាន្ត ដើម្បី​ស្វែង​រក​សេវាកម្ម​ផ្លូវ​ភេទ មិន​គួរ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​របស់​លោក​​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​បាន​ប្រាប់​​ទេសចរ​ថា គួរ​ទៅ​លេង​នៅ​ប្រទេស​ថៃ បើ​ចង់​ជាវ​សេវាកម្ម​យ៉ាង​ដូច្នេះ។

លោក Hamat Bah

លោក Bah និយាយ​ថា៖ "ប្រសិន​បើ​អ្នក​ចង់​រក​សេវាកម្ម​សិច អ្នក​គួរ​ទៅ​លេង​នៅ​ប្រទេស​ថៃ។ ហ្គាំប៊ី​មិន​មែន​ជា​កន្លែង​ផ្ដល់​សេវាកម្ម​សិច​ទេ។ យើង​មិន​មែន​ជា​ដាច់​ខាត ហើយ​សូម​ឲ្យ​ប្រជា​ពលរដ្ឋ​ហ្គាំប៊ី​ត្រូវ​ចងចាំ​ឃ្លា​នេះ​ឲ្យ​ច្បាស់។ យើង​មិន​អាច​ទ្រាំ​មើល​ប្រទេស​នេះ​ឈាន​ដល់​ដំណាក់​កាល​ដូច្នេះ​ទេ។ យើង​ត្រូវ​ការពារ និង​អភិរក្ស​ប្រទេស​នេះ"។

ក្រោយ​ពី​ការ​ប្រកាស​ខាង​លើ​របស់​រដ្ឋមន្ត្រី​ប្រទេស​ហ្គាំប៊ី គេ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​យ៉ាង​ណា​ពី​រដ្ឋាភិបាល​ប្រទេស​ថៃ​នោះ​ទេ៕

ចុចអាន៖

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ ឈាង