ប្រុសៗនាំគ្នាតែងខ្លួនជាស្រី ព្រោះខ្លាចខ្មោចមេម៉ាយសម្លាប់ ក្រោយកើតរឿងចម្លែកមួយក្នុងភូមិ

  • 2018-03-01 07:49:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ អ្នក​ស្រុក​មួយ​នៅ​ក្នុង​ប្រទេស​ថៃ បាន​ទទួល​ការ​ភិតភ័យ​យ៉ាង​ខ្លាំង រហូត​ធ្វើ​ឲ្យ​ស្រ្តី​​ក្នុង​ភូមិ​បង្ខំ​ឲ្យ​ប្តី​របស់​ខ្លួន ស្លៀកពាក់ និង​តុបតែង​ជា​មនុស្ស​ស្រី​នៅ​ពេល​ចូល​ដេក ដោយសារតែ​ខ្លាច​ខ្មោច​មេម៉ាយ​មក​សម្លាប់​ពួក​គេ។

ជាមួយ​គ្នា​នេះ​ដែរ អ្នក​ស្រុក​ដទៃ​ទៀត​នៅ​ភូមិ​ដាច់​ស្រយាល Nakhon Phanom ដែល​មាន​ជំនឿ​ខ្លាំង បាន​ព្យួរ​មនុស្ស​ចំបើង ដែល​មាន​លិង្គ​ប្រវែង ៨០ សង់ទីម៉ែត្រ នៅ​ពី​មុខ​ផ្ទះ​របស់​ពួកគេ និង​ខ្លះ​បាន​សរសេរ​អក្សរ​ថា «គ្មាន​មនុស្ស​ប្រុស​នៅ​ទីនេះ​ទេ» ទៀត​ផង។

អ្នក​ស្រុក​ជឿ​ថា មនុស្ស​ចំបើង​លិង្គ​ធំ​នេះ គឺ​ជា​និមិត្តរូប​នៃ​ភាព​ជា​បុរស និង កម្លាំង ដែល​ធ្វើ​ឲ្យ​ខ្មោច​ស្រ្តី​មេម៉ាយ​ចាប់អារម្មណ៍​លើ​វា ជំនួស​ឲ្យ​មនុស្ស​ប្រុស​ពិតប្រាកដ។

គួរ​ឲ្យ​ដឹង​ថា អ្នក​ស្រុក​ប្រមាណ​ជា ៩០ នាក់​ខាងលើ បាន​ភិតភ័យ​បន្ទាប់​ពី​មនុស្ស​ប្រុស​វ័យក្មេង មាន​កាយ​សម្បទា​រឹង​មាំ និង​សុខភាព​ល្អ​ដល់​ទៅ ៥ នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​ក្នុង​ដំណេក​របស់​ពួកគេ។

ក្រុម​អ្នក​ស្រុក​ជឿជាក់​ថា ខ្មោច​ស្រ្តី​មេម៉ាយ​ម្នាក់​កំពុង​ដើរ​អុកឡុក ដោយ​ល្បួង​បុរសៗ​ឲ្យ​ដេក​លក់ រួច​យក​វិញ្ញាណ​របស់​ពួកគេ​តែម្ដង៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង