លោក ប្រាយុទ្ធ ចេញមុខសុំឲ្យបញ្ចប់រូបភាព ទេសចរណ៍សិចនៅថៃ

  • 2018-03-05 01:26:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​រដ្ឋមន្រ្តី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា បាន​លើក​ឡើង​កាលពី​ថ្ងៃទី​២៧ ខែ​កុម្ភៈ​កន្លង​ទៅ​ថា ប្រទេស​ថៃ ត្រូវតែ​ផ្លាស់ប្តូរ​រូបភាព​នៃ​ទិសដៅ​ទេសចរណ៍​សិច។

នាយក​រដ្ឋមន្រ្តី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា

លោក​ទទួល​ស្គាល់​ថា មនុស្ស​មួយ​ចំនួន​បាន​ប្រកប​មុខ​របរ​នេះ ដើម្បី​ជីវភាព​រស់នៅ។ ដូច្នេះ​រដ្ឋាភិបាល ត្រូវ​ជួយ​ដោះស្រាយ​ទាំងការ​រក​ការងារ​ធ្វើ និង​ចំណូល​របស់​ពួកគេ ហើយ​ត្រូវ​មើល​ថាតើ​ពួកគេ​ពេញចិត្ត​នឹង​ផ្លាស់ប្តូរ​មុខ​របរ​ផ្លូវភេទ​នេះ​ដែរ​ឬទេ។ លោក​បន្ថែម​ថា មាន​អ្នកខ្លះ បាន​សម្រេច​ចិត្ត​ប្រកប​ការងារ​នេះ ដើម្បី​យកលុយ​ទៅទិញ​ទំនិញ​ប្រណីត​ៗ។

លោកបាន​លើកឡើង​ពីការ​ជំរុញ​គុណភាព​ទេសចរណ៍ នៅក្រុង​ប៉ាតាយ៉ា និង​តំបន់​ទេសចរណ៍​ផ្សេងទៀត ដោយ​ការ​ផ្លាស់ប្តូរ​នូវ​រូបភាព​ទេសចរណ៍​សិច​នេះ​ចេញ។

គួរកត់​សម្គាល់​ដែរ​ថា ការ​អំពាវនាវ​នេះ ក្រោយ​ពេល​ដែល​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​ប្រទេស​ហ្គាំប៊ី លោក Hamat Bah បាន​ប្រកាស​កាលពី​សប្តាហ៍​មុន​ថា ទេសចរ​បរទេស​ដែល​មាន​បំណង​មក​កម្សាន្ត ដើម្បី​ស្វែង​រក​សេវាកម្ម​ផ្លូវ​ភេទ មិន​គួរ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​របស់​លោក​​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​បាន​ប្រាប់​​ទេសចរ​ថា គួរ​ទៅ​លេង​នៅ​ប្រទេស​ថៃ បើ​ចង់​បាន​សេវាកម្ម​នេះ។

រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​ប្រទេស​ហ្គាំប៊ី លោក Hamat Bah

ក្រោយការ​ប្រកាស​ដូច្នេះ ក្រសួង​ការបរទេស​ថៃ បាន​ផ្ញើ​លិខិត​តាម​ស្ថាន​ទូត​ខ្លួន​នៅ​ប្រទេស​សេណេហ្គាល់ (ស្ថានទូត​នេះ​មាន​បេសកកម្ម​ទំនាក់​ទំនង​ជាមួយ​ហ្គាំប៊ី​ផងដែរ) ដោយ​បញ្ជាក់​ពីភាព​មិន​ពេញចិត្ត​ចំពោះ​ការ​លើកឡើង​របស់​រដ្ឋមន្រ្តី​ទេសចរណ៍​ហ្គាំប៊ី​នោះ​ទេ។ ក្រសួង​ការបរទេស​ថៃ បាន​ហៅការ​និយាយ​បែប​នេះ ថា​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​រូបភាព​ទេសចរណ៍​ថៃ៕

ចុច​អាន៖

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ សំភី