ថៃ ហាមដាច់ហាត មិនឲ្យប៉ូលិសពាក់វ៉ែនតាខ្មៅ ក្រោមហេតុផលធំ ២

  • 2018-03-05 07:04:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លិខិត​ប្រកាស​មួយ​ដែល​ចេញ​ដោយ​ការិយាល័យ​នគរបាល​ក្រុង​របស់​ប្រទេស​ថៃ បាន​ក្រើនរំលឹក​ដល់​មន្ត្រី​ឲ្យ​ស្លៀកពាក់​ឲ្យ​បាន​ត្រឹមត្រូវ និង ហាម​មិន​ឲ្យ​ប៉ូលិស​ពាក់​វ៉ែនតា​ខ្មៅ​ដាច់​ខាត។

លិខិត​ប្រកាស​នេះ​ត្រូវ​បាន​ចេញផ្សាយ​នៅ​លើ​បណ្ដាញ​ផ្សព្វផ្សាយ​ថៃ កាល​ពី​ថ្ងៃ​ទី ០២ ខែ មីនា ឆ្នាំ ២០១៨ កន្លង​ទៅ។ ច្បាប់​ថ្មី​នេះ​ត្រូវ​បាន​គិត​ឡើង​ដោយ​ លោក ឧត្ដមសេនីយ៍ Chalermkiat Sriworakan អនុប្រធាន​ប៉ូលិស​ភូមិន្ទ​ថៃ។

ក្រៅ​ពី​មិន​ឲ្យ​ពាក់​វ៉ែនតា​ខ្មៅ ប៉ូលិស​ត្រូវ​ស្លៀកពាក់​សមរម្យ និង​កាត់​សក់​ឲ្យ​ខ្លី ដោយសារ​តែ​មូលហេតុ​ចម្បង​ចំនួន ២។ មូលហេតុ​ទី ១ គឺ ការ​ពាក់​វ៉ែនតា​ខ្មៅ​ពេល​ធ្វើ​ការ មាន​លក្ខណៈ​មិន​សមរម្យ​ជា​ប៉ូលិស​ឡើយ។ ចំណែក​ឯ​មូលហេតុ​ទី ២ គឺ ប្រជា​ពលរដ្ឋ​ពិបាក​នឹង​ចំណាំ​មុខ​របស់​ប៉ូលិស៕

ចុច​អាន៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សេង ឡុង