តោះ!​ មក​ស្ដាប់​ ឡៅ​ ចន្រ្ទា​ និយាយ​ដំណើរ​ដើមទង​រឿង​ឈ្មោះ​ «អាសង្ហា»​

  • 2018-03-19 06:13:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះ​អ្នក​និយម​ប្រដាល់​គុន​ខ្មែរ​ច្បាស់​ណាស់​ស្គាល់​កីឡាករ​ជើង​ខ្លាំង​ជួរ​មុខ​របស់​កម្ពុជា​ ឡៅ​ ចន្រ្ទា​ ប៉ុន្តែ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ អ្នក​ប្រដាល់​រូប​នេះ​ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ថ្មី​មួយ​ទៀត​គឺ​ «អាសង្ហារ»​ ទាក់ទិន​ឈ្មោះ​នេះ​ដែរ​ ចន្រ្ទា​ ប្រាប់​មូលហេតុ​ដូច​ខាង​ក្រោម។​

ឡៅ ចន្រ្ទា​ ពេល​ឈ្នះ​ឡាវម្សិលមិញ​

ឡៅ​ ចន្រ្ទា​ បាន​ឲ្យ​ដឹង​ថា​ ដំបូង​ឡើយ​ឈ្មោះ​ អាសង្ហារ​ នេះ​ ហៅ​ដូច​សិស្ស​ច្បង​ សេន​ ប៊ុនថេន​ ពេល​នៅ​ប្រទេស​បារាំង​ដើម្បី​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ និង​ប្រកួត​ជូន​អ្នក​គាំទ្រ​គុន​ខ្មែរ​នៅ​ទី​នោះ​ផង​ដែរ។​ ការ​ហៅ​ឈ្មោះ​នេះ​ក៏​ចេះ​តែ​បន្ត​រហូត​ដល់​អ្នក​គាំទ្រ​កម្ពុជា​បាន​ស្គាល់​បែប​ទៅ។​

ចំពោះ​ការ​ហៅ​បែប​នេះ​ ចន្រ្ទា​ មិន​បាន​អាក់​អន់​ស្រពន់ចិត្ត​ ឬ​មិន​ពេញ​ចិត្ត​អ្វី​នោះ​ទេ​ ពោល​ឲ្យ​តែ​អ្នក​គាំទ្រ​ខ្លួន​បាន​សប្បាយ​ចិត្ត​ និង​ចង់​ហៅ​ឈ្មោះ​បែប​នេះ​ ខ្លួន​មិន​ថា​អ្វី​នោះ​ឡើយ។​

ឡៅ ចន្រ្ទា​ និង​សិស្សច្បង​កាល​នៅ​បារាំង
ឡៅ ចន្រ្ទា ពេល​មកពី​បារាំង

ឡៅ​ ចន្រ្ទា​ ជា​អ្នក​ប្រដាល់​មក​ពី​ក្លឹប​ទ័ព​ពិសេស​ឆត្រ​យោង​ ៩១១​ និង​ជា​កីឡាករ​ជម្រើស​រើស​ជាតិ​គុន​ខ្មែរ​របស់​កម្ពុជា​ផង​ដែរ។​ ប្រកួត​ចុង​ក្រោយ​របស់​គេ​ម្សិលមិញ​ផ្ដួល​ ឡាវ​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី៣​នៅ​សង្វៀន​ CNC៕​

អត្ថបទ៖ នួន ស៊ីណា​