Matic ថា Mourinho គឺ​ជា​អ្នក​ចាត់ការ​ពិបាក​ធ្វើ​ការ​ជាមួយ​ខ្លាំង​ ព្រោះ​ហេតុ​ផល​មួយ

  • 2018-03-19 04:06:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nemanja Matic បាន​លើក​ឡើង​ថា វា​ពិត​​ពិបាក​ធ្វើ​ការ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Jose Mourinho និង​ប្រាប់​ឲ្យ​មិត្ត​រួម​ក្រុម​ឲ្យ​ត្រៀម​ខ្លួន​ប្រយុទ្ធ​ទៅ​មុខ​ទៀត​។

កីឡាករ​សញ្ជាតិ​ស៊ែប​ធ្លាប់​​ឈ្នះ​ពាន Premier League ជា​មួយ​លោក Mourinho កាល​ពី​ឆ្នាំ​២០១៥ ពេល​នៅ Chelsea និង​បាន​បន្ត​ធ្វើ​ការ​ជាមួយ​គ្នា​បន្ត​ទៀត​នៅ Man Utd ក្រោយ​ផ្ទេរ​ក្នុង​តម្លៃ​៤០​លាន​ផោន។ ដោយ​សារ​តែ​មាន​បទពិសោធន៍​ជាមួយ​គ្នា​នេះ​ហើយ​ ទើប Matic ដឹង​ពី​ការ​ចង់​បាន​របស់ Mourinho។

“វា​ពិត​ជា​ពិបាក​ធ្វើ​ការ​ជាមួយ Jose ព្រោះ​លោក​តែងតែ​ត្រូវ​លទ្ធផល​ល្អ​ៗរហូត។ សូម្បី​តែ​យើង​ឈ្នះ​លីគ​ក្ដី លោក​ចង់​ឈ្នះ​វា​ម្ដង​ទៀត​នៅ​រដូវ​កាល​ក្រោយ។ ចរិត​របស់ Jose គឺ​បែប​នេះ ហើយ​កីឡាករ​ទាំង​អស់​​ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​រួចរាល់។ លោក​គឺ​ជា​មនុស្ស​ពិសេស​ម្នាក់ ព្រោះ​លោក​តែងតែ​ចង់​ឈ្នះ​រហូត។ អ្នក​អាច​ឃើញ​ហើយ ពេល​ដែល​ចាញ់​ការ​ប្រកួត លោក​មិន​អាច​ទទួល​បាន​ឡើយ។ តែ​ក៏​អាច​មក​ពី​ហេតុ​ផល​នេះ​ដែរ​ ទើប​លោក​ឈ្នះ​ពាន​ជាង​២០​ក្នុង​ជីវិត"៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ