ឈួន សុវណ្ណឆៃ ទម្លាយមូលហេតុចូលចិត្តពាក់មាសជ្រែកខ្លួន (វីដេអូ)
- 2018-03-20 09:04:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈួន សុវណ្ណឆៃ ទម្លាយមូលហេតុចូលចិត្តពាក់មាសជ្រែកខ្លួន (វីដេអូ)
ចន្លោះមិនឃើញ
តារាចម្រៀង ឈួន សុវណ្ណឆៃ ដែលស្ងប់ស្ងាត់ការងារសិល្បៈនារយៈចុងក្រោយនេះ ស្រាប់តែបានធ្វើឲ្យមានការចាប់អារម្មណ៍ច្រើនទៅវិញ តាមរយៈការសម្ញែងមាសជ្រែកខ្លួនធំៗ។ គ្រឿងអលង្ការដែលតារាស្រីរូបនេះពាក់ ក្នុងនោះបើតាមដឹង មិនមែនដដែលទេ គឺដូរម៉ូដរហូត។
បើតាមការរៀបរាប់ពីតារាចម្រៀងរូបនេះមកកាន់ Sabay ថា "ខ្ញុំចូលចិត្តម៉ូដបែបបុរាណ ណាមួយមាសស្រួលលក់ ហើយមាសរបស់ខ្មែរយើងមានតម្លៃ ខ្ញុំយកមកច្នៃជាខ្សែកជាម៉ូដអ្វីផ្សេងៗដែលយើងអាចច្នៃពាក់បាន" ។
ពិសេសបន្ថែមទៀតអ្នកនាងបញ្ជាក់ថា វាមិនមែនជាលើកទី១ទេដែលពាក់មាសដូរម៉ូដព្រោះរាល់កម្ម វីធីដែលចូលរួម គឺតារាចម្រៀងរូបនេះត្រូវពាក់ដូរម៉ូដទៅតាមសម្លៀកបំពាក់ដែលត្រូវស្លៀក ហើយវាណាមួយជាចំណង់ចំណូលចិត្តផង និងមានជំនឿថាពាក់មាសគឺត្រជាក់ត្រជុំនឹងនាំសំណាងល្អ។