ឌី ​សា​វ៉េត៖ ខ្មែរពូជអ្នកសិល្បៈ ដូច្នេះកុំចម្លងគេ ខ្ញុំសុំអង្វរ

  • 2018-03-23 04:29:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេលវិស័យភាព​យន្ត​កំពុង​មាន​ការ​រីក​ចំរើន​​ តារាសម្តែងលោក​ស្រី​​ ឌី​ សា​វ៉េត ដែល​ជា​តារាជើង​ចាស់​តាំង​ពី​ទសវត្សរ៍ ទី៦០​ បាន​ស្នើឲ្យ​ផលិតករ អ្នកសិល្បៈ កុំឲ្យ​មាន​ការ​ចម្លង​គេ​ ព្រោះ​ខ្មែរ​ជា​ពូជ​អ្នក​សិល្បៈដ៏អស្ចារ្យ​មួយ​ ហើយ​គួរ​បង្កើត​អ្វី​ដែល​ថ្មី​ដោយ​ខ្លួន​ឯង​។

តារា​សម្ដែង​ស្រី​ជើង​ចាស់​អ្នក​ស្រី​ ឌី ​សា​វ៉េត​ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​ខ្សែ​ភាព​យន្ត​ខ្មែរ​ថា​ លោក​ស្រី​សូម​សរសើរ​ស្នា​ដៃ​ក្នុង​ការ​ផលិត​ ទាំង​ការ​ខិត​ខំ​ប្រឹង​ប្រែង​សម្ដែង​ និងការ​ផលិត​ធ្វី​ដែល​ថ្មី។ ក្រៅ​ពី​នេះ​​លោក​ស្រី​ក៏​បាន​បាន​ស្នើ​ចិត្ត​អ្នក​ផលិត អ្នក​សិល្បៈ​កុំ​ឲ្យ​ចម្លង​ពី​គេ​ ព្រោះ​កុំ​ឲ្យ​គេ​មើល​ងាយ​។​ អ្នក​ស្រី​ថា៖«​​ខ្ញុំ​សង្ឃឹម​ថា​ភាព​យន្ត​ខ្មែរ​យើង​គួរប្រើ​ខួ​រក្បាល​ និង​គិត​ខ្លួន​ឯង​​ កុំ​ចម្លង​គេ​ឲ្យ​​សោះ កុំ​ចម្លង​ គេ​កុំ​ឲ្យ​គេ​ដៀល​ពី​ព្រោះ​ពូជ​ពង្ស​យើង​ជា​ពូជ​ពង្ស​អ្នក​សិល្បៈ​ យើង​មើល​តែ​ប្រាសាទ​អង្គរ​យើង​ដឹង​ហើយ​ថា​យើង​ខ្លាំង​ខ្លា​ប៉ុណ្ណា​រឿង​សិល្បៈ​​តាំង​ពី​រាំ​តាំង​ពី​ច្រៀង​ តាំង​ពី​សម្ដែង​​​អញ្ចឹង​យើង​ធ្វើ​ដោយ​គំនិត​ខ្លួន​ឯង​ យើង​មាន​ពូជ​ពង្ស​ជា​អ្នក​សិល្បៈ​ស្រាប់​យើង​យើង​កុំ​​ចម្លង​គេ​ឲ្យ​សោះ​ខ្ញុំ​សុំ​ចិត្ត​សុំ​អង្វរ​។»

​​​​ លោក​ស្រី​ឌី​សា​វ៉េត​លើក​ឡើង​ដូច្នោះ​ក្នុង​កម្ម​វិធី​ សម្ភោធន៍​រឿង​ ឡាន​ទៅ​សៀម​រាប​ កាល​ពី​ពេល​ថ្មី​ៗ នេះ​៕

អត្ថបទ៖ ច្រឹក ស្រីអូន