យក្ស Bayern ស្គាល់​រសជាតិ​ឈឺ​ចាប់​ជា​លើក​ដំបូង ក្នុង​រយៈ​ពេល​ជិត ៤​ខែ

  • 2018-03-19 12:08:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Bayern Munich បាន​ស្គាល់​រសជាតិ​ចាញ់​ជា​លើក​ដំបូង​បង្អស់ ក្នុង​រយៈ​ពេល​ជិត​ ៤​ខែ។

ក្លឹប​យក្ស​អាល្លឺម៉ង់ បាន​ចាញ់ ក្លឹប RB Leipzig ក្នុង​លទ្ធផល ១ ទល់​នឹង ២ ក្នុង​ការ​ប្រកួត​លីគ​យប់​មិញ។

ក្នុង​ការ​ប្រកួត Bayern បាន​នាំ​មុខ នៅ​នាទី ១២ ធ្វើ​បាន​សម្រេច​ដោយ​ខ្សែ​ប្រយុទ្ធ Sandro Wagner។ ទោះ​ជា​យ៉ាង​ណា មួយ​គ្រាប់​របស់​ខ្សែ​បម្រើ Naby Keita ជាង ២០ នាទី​ក្រោយ​មក ជួយ​ឲ្យ RB Leipzig តាម​ស្មើ​វិញ។

មួយ​គ្រាប់​ទៀត​នៅ​នាទី ៥៦ របស់​ខ្សែ​ប្រយុទ្ធ Timo Werner របស់ RB Leipzig បាន​ជួយ​ឲ្យ​ក្លឹប​សម្រេច​ក្នុង​ការ​នាំ​មុខ Bayern ២ ទល់​នឹង ១។ លទ្ធផល​នេះ​បាន​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត។

ការ​ចាញ់​របស់ Bayern នេះ គឺ​ជា​ការ​ចាញ់​លើក​ដំបូង​បង្អស់របស់ខ្លួនក្នុង​រយៈ​ជាង ៤​ខែ​ចុង​ក្រោយ។ គិត​ចាប់​ពី​ការ​ចាញ់ Borussia Monchengladbach កាល​ពី​ថ្ងៃ​ទី ២៦ វិច្ឆិកា ២០១៧ រហូត​មក​ទល់​​ការ​ចាញ់​ប្រកួត​ជាមួយ RB Leipzig យប់​មិញ ក្លឹប​យក្ស​អាល្លឺម៉ង់​មិន​ដែល​ស្គាល់​ឡើយ​ពាក្យ​ថា ចាញ់​ឡើយ។ ក្នុង​អំឡុង​ពេល​នោះ ក្លឹប​លេង ១៨ប្រកួត (គ្រប់​កម្មវិធី​ទាំង​អស់) ឈ្នះ ១៧លើក និង​ស្មើ ១​ប្រកួត។

បច្ចុប្បន្ន Bayern ឈរ​លេខ ១ ក្នុង​លីគ​កំពូល​អង់គ្លេស មាន ៦៦​ពិន្ទុ ខណៈ​ក្លឹប​លេខ ២ Schalke 04 ដែល​កំពុង​នៅ​ពី​ក្រោយ មាន ៤៩​ពិន្ទុ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី