មិន​ដឹង​ក៏​ត្រូវ​ដឹង​ដែរ បើ​មិន​ចង់​​ឲ្យ​​ដំណើរ​កម្សាន្ត​​អ្នក​ទៅ​ជា​រឿង​ខកចិត្ត​

  • 2018-03-20 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​រក្សា​សុវត្ថិភាព​ឥវ៉ាន់ សំបុត្រ​យន្តហោះ និង​ឯកសារ​ផ្សេងៗ អ្នក​គួរ​ប្រាកដ​ថា​បាន​ភ្ជាប់​ជាមួយ​កាមេរ៉ា ឬ​ស្មាតហ្វូន​ត្រៀម​ក្នុង​ពេល​ដំណើរ​កម្សាន្ត​។ ខណៈ​ពេល ដំណើរ​កម្សាន្ត​ដើម្បី​បន្ធូរ​អារម្មណ៍ ផ្លាស់ប្ដូរ​បទពិសោធន៍​ថ្មី ពិត​ណាស់ អ្នក​ក៏​គួរ​ថត​ទិដ្ឋភាពទុក​ជា​អនុស្សាវរីយ៍ ឬ​បង្ហាញ​មិត្តភក្ដិ​។

កំឡុង​ពេល​ដំណើរ​កម្សាន្ត អ្នក​មិនមែន​ចេះ​តែ​អាច​ថតរូប​ទិដ្ឋភាព​បាន​គ្រប់​យ៉ាង​នោះ​ទេ​។ ជា​អ្នក​ទេសចរណ៍​ម្នាក់ អ្នក​គួរ​ប្រាកដ​ថា សកម្មភាព​ផ្សេងៗ ពេល​ថតរូប មិន​ធ្វើ​ឲ្យ​អ្នក​ខូច​អារម្មណ៍ សម្រាប់​ពេលវេលា​ដ៏​អស្ចារ្យ​អ្នក​។ 

១. កុំ​មើល​រំលង​សញ្ញា​បម្រាម​នានា​

កន្លែង​មួយ​ចំនួន ដូចជា​សារមន្ទីរ អាច​មាន​បម្រាម​មិន​ឲ្យ​ថតរូប ដូច្នេះ​អ្នក​គួរ​ពិនិត្យ​មើល ឬ​សាកសួរ អ្នក​នៅ​តំបន់​នោះ​។ កុំ​ខកចិត្ត បើ​អ្នក​មិន​អាច​ថតរូប​ទិដ្ឋភាព​ខាងក្នុង ព្រោះ​អ្នក​មាន​សកម្មភាព​ច្រើន អាច​លេង​សប្បាយ​បាន​។ 

២. សុវត្ថិភាព​

អ្នក​ប្រហែល​ជា​ចង់​ឲ្យ​រូបភាព​អ្នក មាន​អ្នក​ចុច Like ច្រើន​លើ បណ្ដាញ​សង្គម​នានា ដូចជា Facebook។ តែ​គួរ​គិត​ពី​សុវត្ថិភាពជា​រឿង​ចម្បង ដោយ​កុំ​លែង​ដល់​ថ្នាក់ ឈរ​ជើង​មួយ​លើ​កំពូល​អាគារ ឬ​ថ្ម​លើ​ភ្នំ គ្រាន់​តែ​ចង់​កក្រើក​បណ្ដាញ​សង្គម​នោះ​ទេ​។ នេះ​ជា​ទង្វើ​គ្មាន​ន័យ​ទាល់​តែ​សោះ​។​

៣. កុំ Upload រូបភាព​ភ្លាមៗ​

ក្រោយ​អ្នក​ថតរូប​បាន​ភ្លាម ការ Upload ទៅកាន់ Facebook  និង​ឆ្លើយតប​សំនួរ​មិត្តភក្ដិ​នានា អាច​ជា​ចំណុច​ល្អ ក្នុង​ការ​ចែករំលែក​មិត្តភក្ដិ​។ តែ​អ្នក​គួរ​ប្រាកដ​ថា មិន​ចំណាយ​ពេល​ច្រើន ខាត​បង់​ពេលវេលា​ដ៏​ល្អ កំឡុង​ពេល​កម្សាន្ត​អារម្មណ៍​។ការងារ​នេះ អ្នក​អាច​ធ្វើ​ពេល​ទំនេរ ដូចជា​នៅ​ប្រលានយន្តហោះ​ជាដើម​។ 

៤. កុំ​ស្នើ​ដៃ​គូ​ថតរូប ញយៗ​ដង​ពេក​

ការ​ថតរូប Selfie មិន​តែងតែ​ផលិត​រូបភាព​ដ៏​ល្អ​នោះ​ទេ ដូច្នេះ​អ្នក​អាច​ស្នើ​ដៃ​គូដំណើរ​កម្សាន្ត ថត​ជាប់​ជាមួយ​ទិដ្ឋភាព​ផ្ទៃ​ខាងក្រោយ​ដ៏​ល្អ​។ តែ​មិនមែន​គ្រប់​រូបភាព​សុទ្ធ​តែ​ឲ្យ​ពួកគាត់​ថត​ឲ្យ​នោះ​ទេ ព្រោះ​ស្នើ​គេ​ឲ្យ​ថត ច្រើន​ដង​ពេក អាច​ជា​ការ​រំខាន​អារម្មណ៍​។ 

៥. កុំ​ថតរូប ដោយ​គ្មាន​ការ​អនុញ្ញាត​

បើ​អ្នក​មាន​គម្រោង​ថត​ទិដ្ឋភាព​ក្នុង​តំបន់ ទាក់ទង​នឹង​ប្រពៃណី​ទំនៀម​ទម្លាប់ សកម្មភាព​រស់នៅ​ប្រចាំថ្ងៃ អ្នក​គួរ​ស្នើ​សុំ​ការ​អនុញ្ញាត​ជាមុន ដើម្បី​កុំ​ឲ្យ​មាន​ការ​ជជែក​ដេញ​ដោល​ពេលក្រោយ​។ ការ​ជជែក​គ្នា​លេង​ជាមួយ​អ្នក​នៅ​តំបន់ អាច​ឲ្យ​អ្នក​ដឹង​បាន​ច្រើន ពី​គំនិត​អ្នក​នៅ​ក្នុង​តំបន់ និង​ទីកន្លែង​នានា អាច​ផ្ដល់​ជម្រើស​ទិដ្ឋភាព​បាន​កាន់​តែ​ច្រើន​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ contrastly   ប្រែ​សម្រួល៖ ប៊ុនធឿន