ហ៊ាន​តែ​បើក​បរ​រថយន្ត​កាត់ក្រុង​ទាំង ១៣ នេះ ដឹង​តែ​មិន​រួច​ខ្លួន​ទេ

  • 2018-03-20 01:35:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុង​មាន​ចរាចរណ៍​រថយន្ត​លើ​ដង​ផ្លូវ​រៀង​រាល់​ថ្ងៃ ការ​បើកបរ​តែ​ម្នាក់​ឯង ជាមួយ​ទំហំ​រថយន្ត​ធំ​ទៅ​បំពេញ​ការងារ​ផ្សេងៗ​អាច​ផ្ដល់​ផាសុកភាព​ដល់​ខ្លួន​ឯង តែ​ក៏​បាន​ធ្វើ​ឲ្យ​ទីធ្លា​កាន់​តែ​ចង្អៀត ចូល​រួម​ចំណែក​បង្កើន​ធាតុ​គីមី បង្ក​ជាតិ​កខ្វក់​ដល់​បរិស្ថាន​។ ឃើញ​បែប​នេះ ទីក្រុង​ចំនួន ១៣ កំពុង​ចាប់ផ្ដើម​សម្រួល​បិទ​ចរាចរណ៍​រថយន្ត​លើ​ដង​ផ្លូវ​នៅ​តំបន់​មួយ​ចំនួន ក្នុង​ទីក្រុង​។  

១. ទីក្រុង Oslo ប្រទេស​ Norway នឹង​បិទ​ចរាចរណ៍​រថយន្ត​ត្រឹម​ឆ្នាំ ២០១៩ ដោយ​ផ្ដល់​ដី​កាន់​តែ​ធំ​សម្រាប់​កង់​។​

២. ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ មាន​គម្រោង​បិទ​ចរាចរណ៍​រថយន្ត​ក្នុង​ទំហំ​ដី​ប្រមាណ ៥០០ ហិចតា ពី​កណ្ដាល​ក្រុង​ត្រឹម​ឆ្នាំ ២០២០ ដោយ​ផ្ដល់​ភាព​សំខាន់​ដល់​សកម្មភាព​ថ្មើរ​ជើង ជៀស​ជាង​បើកបរ​។ ហើយ​ក៏​មាន​ពិន័យ​ផង​ដែរ បើ​មិន​គោរព​ការ​សម្រេច​យ៉ាង​ហោច​ណាស់ ១០០ ដុល្លារ​។

៣. ទីក្រុង Chengdu ប្រទេសចិន លោក Adrian Smith និង​ លោក Gordon Gill ជា​វិស្វករ​មាន​មូលដ្ឋាន​នៅ Chicago បាន​រចនា​តំបន់​ថ្មី​ក្រុង​របស់​ចិន​។ គម្រោង​ផ្លូវ​នេះ​អាច​ឲ្យ​អ្នក​ធ្វើ​ដំណើរ​គ្រប់​ទីកន្លែង​ត្រឹម ១៥ នាទី។ តែ Chengdu មិន​បិទ​ចរាចរណ៍​រថយន្ត​ទាំងស្រុង​នោះ​ទេ ដោយ​មាន​ការ​អនុញ្ញាត​ខ្លះ​។ តាម​គម្រោង​មាន​ត្រឹម​ឆ្នាំ ២០២០។

៤. ទីក្រុង Hamburg ប្រទេស​អាល្លឺម៉ង់ មាន​គម្រោង​អនុញ្ញាត​ត្រឹម​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង និង​កង់ ក្នុង​តំបន់ ត្រឹម​ឆ្នាំ ២០៣៥ ហើយ​ក៏​ពង្រីក​ទំហំ សួន​កម្សាន្ត កន្លែង​លែង កន្លែង​ហាត់ប្រាណ និង​ទី​បញ្ចុះសព​ផង​ដែរ​។

៥. ទីក្រុង Copenhagen ប្រទេស Denmark បន្ត​គម្រោង​កាត់បន្ថយ​រថយន្ត ដែល​បាន​ចាប់ផ្ដើម​តាំង​ឆ្នាំ ១៩៦០។ បច្ចុប្បន្ន ប្រជាជន​ច្រើន​ជាង​ពាក់​កណ្ដាល​ក្នុង​ក្រុង​ប្រើ​កង់​ជា​មធ្យោបាយ​ទៅ​ធ្វើ​ការ​រាល់​ថ្ងៃ​។ ដំបូង​កំណត់​ត្រឹម ២៨ ផ្លូវ​តាំង​ពី​ឆ្នាំ ២០១៤ និង ១១ ផ្លូវ​ទៀត នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ ២០១៨។ ទីក្រុង​នេះ​សន្យា នឹង​បន្ថយ​កម្រិត​ឧស្ម័ន​កាបូនឌីអុកស៊ីត​ចំនួន​ធំ​បំផុត ត្រឹម​ឆ្នាំ ២០២៥។

៦. ទីក្រុង Paris ប្រទេស​បារាំង ​នឹង​បិទ​ចរាចរណ៍​រថយន្ត​ប្រើ​ម៉ាស៊ូត ហើយ​បង្កើន​ទំហំ​ដី​សម្រាប់​កង់​ ត្រឹម​ឆ្នាំ ២០២០ ខណៈ​កំណត់​ជម្រើស​រថយន្ត​ប្រើ​អគ្គិសនី​ខ្លះ​។ កាល​ក្រុង Paris បាន​បិទ​ចរាចរណ៍​រថយន្ត​ប្រើ​ផ្លាក​លេខ​គូរ​តែ​មួយ​ថ្ងៃ ក្នុង​ឆ្នាំ ២០១៤ សារធាតុ​ពុល​បាន​ធ្លាក់​ចុះ​ត្រឹម ៣០%។ រថយន្ត​ផលិត​មុន​ឆ្នាំ ១៩៩៧ អាច​អនុញ្ញាត​ឲ្យ​បើកបរ​ក្នុង​ក្រុង​តែ​ពេល​ចុង​សប្ដាហ៍​ប៉ុណ្ណោះ ហើយ​បើ​ម្ចាស់​រឹង​បើកបរ​ក្នុង​ថ្ងៃ​ធម្មតា នឹង​ត្រូវ​ផាក​ពិន័យ​។

៧. ទីក្រុង London ប្រទេស​អង់គ្លេស នឹង​បិទ​ចរាចរណ៍​រថយន្ត​ប្រើ​ម៉ាស៊ូត​ត្រឹម​ឆ្នាំ ២០២០។ បច្ចុប្បន្ន រថយន្ត​ប្រើ​ម៉ាស៊ូត បើកបរ​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ក្រុង ត្រូវ​បង់ ១២.៥០ ដុល្លារ​ក្នុង​មួយ​ថ្ងៃ ពេល​ម៉ោង​សំខាន់ (មាន​ចរាចរណ៍​ច្រើន​) ជា​តម្លៃ​បង់​សម្រាប់​ការ​កក​ស្ទះ​។ កាល​ខែ​កក្កដា ឆ្នាំ ២០១៧ ប្រទេស​អង់គ្លេស​ទាំងមូល​បាន​ប្រកាស​ថា ខ្លួន​នឹង​បិទ​លក់​រថយន្ត​ប្រើ​ម៉ាស៊ូត និង​ហ្គាស​ថ្មី ត្រឹម​ឆ្នាំ ២០៤០ ដើម្បី​ចូល​រួម​ប្រយុទ្ធ​នឹង​វិបត្តិ​កំណើន​សារធាតុ​ពុល​ក្នុង​បរិយាកាស​។ នេះ​បើ​តាម​វេបសាយ The Guardian។

៨. ទីក្រុង​ Brussels ប្រទេស Belgium ជា​ក្រុង​បន្ទាប់​ពី Copenhagen ដែល​មាន​ទំហំ​ដី​ធំ​ជាងគេ គ្មាន​រថយន្ត​ចរាចរណ៍​លើ​ដង​ផ្លូវ​។ ភាគច្រើន​ដង​ផ្លូវ​ក្នុង​ក្រុង សម្បូរ​តែ​អ្នក​ថ្មើរ​ជើង​ប៉ុណ្ណោះ​។ ខែ​មករា ឆ្នាំ​ ២០១៨ ក្រុង Brussels បាន​ចាប់ផ្ដើម​បិទ​ចរាចរណ៍​រថយន្ត​ប្រើ​ម៉ាស៊ូត​ផលិត​មុន​ឆ្នាំ ១៩៩៨។

៩. ទីក្រុង Berlin ប្រទេស​អាល្លឺម៉ង់ បាន​បង្កើន​តំបន់​បំភាយ​ឧស្ម័ន​ទាប​ ដោយ​បិទ​ចរាចរណ៍​រថយន្ត​ប្រើ​ម៉ាស៊ូត និង​ហ្គាស ដែល​មិន​មាន​ស្តង់ដារ កាល​ឆ្នាំ ២០០៨។ ក្រុង​នេះ​ក៏​បាន​ប្រកាស​កាល​ខែ​មីនា ឆ្នាំ ២០១៧ បង្កើត​ផ្លូវ​ធំ (High-way) សម្រាប់​កង់​ផង​ដែរ​។

១០. ទីក្រុង Mexico ប្រទេស Mexico កាល​ខែ​មេសា ឆ្នាំ ២០១៦ បាន​ប្រកាស​ហាម​រថយន្ត​បើក​ចូល​កណ្ដាល​ក្រុង​រយៈពេល ២ ថ្ងៃ ពេល​ថ្ងៃ​ធ្វើការ និង ថ្ងៃ​សៅរ៍​ពីរ​ថ្ងៃ​ក្នុង​មួយ​ខែ នេះ​ដើម្បី​ជួយ​កាត់បន្ថយ​កម្រិត​ផ្សែង​ពុល​។

១១. ទីក្រុង Bogota ប្រទេស Colombia បាន​បិទ​ផ្លូវ​ប្រមាណ ១២០ គីឡូម៉ែត្រ មិន​ឲ្យ​ចរាចរណ៍​រថយន្ត​រយៈពេល​មួយ​ថ្ងៃ​រៀង​រាល់​សប្ដាហ៍​។ បច្ចុប្បន្ន ទំហំ​ដី​សម្រាប់​ធ្វើ​ដំណើរ​ដោយ​កង់ មាន​លើស​ពី  ៣២២ គីឡូម៉ែត្រ​។

១២. ទីក្រុង San Francisco ប្រទេស California បាន​ប្រកាស​គម្រោង​កាល​ខែ​សីហា ឆ្នាំ ២០១៧ ពី​ការ​បិទ​ចរាចរណ៍​រថយន្ត និង​បន្ថែម​ទំហំ​ដី​សម្រាប់​កង់​ប្រមាណ ៣.៥ គីឡូម៉ែត្រ នៅ​ផ្លូវ​សំខាន់ៗ​មួយ​ចំនួន​។ គម្រោង​ចំណាយ​ពេល ៨ ឆ្នាំ និង​ថវិកា ៦០៤ លាន​ដុល្លារ បង្កើត​តំបន់​ផ្សារ​ថ្មើរ​ជើង​ ខណៈ​ដំណាក់កាល​ដំបូង​បាន​ចាប់ផ្ដើម​នៅ​ដើម​ឆ្នាំ ២០១៨។

១៣. ទីក្រុង New York ប្រទេស New York បាន​បង្កើន​ចំនួន​តំបន់​ថ្មើរ​ជើង កង់ និង​ជម្រើស​រថយន្ត​ក្រុង​។ ថ្ងៃ​សៅរ៍ បី​ថ្ងៃ​ រាល់​ខែ​សីហា ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ ដែល​បាន​បម្រាម​រថយន្ត​បើកបរ​លើ​ផ្លូវ​សំខាន់ៗ​ភ្ជាប់​ពី Central Park ទៅ Brooklyn Bridge ដោយ​ទុក​សម្រាប់​ថ្មើរ​ជើង​។ តែ​មិន​ទាន់​មាន​គម្រោង​បិទ​ចរាចរណ៍​រថយន្ត​ពេល​ឆាប់ៗ​នោះ​ទេ​។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី