Alibaba ជះ ២ ពាន់លានដុល្លារ វិនិយោគក្រុមហ៊ុនមួយនៅប៉ែកអាស៊ីអាគ្នេយ៍
- 2018-03-19 11:22:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Alibaba ជះ ២ ពាន់លានដុល្លារ វិនិយោគក្រុមហ៊ុនមួយនៅប៉ែកអាស៊ីអាគ្នេយ៍
ចន្លោះមិនឃើញ
ក្រុមហ៊ុនយក្ស Alibaba បានប្រកាសកាលមុននេះបន្តិចថាខ្លួននឹងធ្វើការវិនិយោគទំហំសាច់ប្រាក់ ២ ពាន់លានដុល្លារទៅលើក្រុមហ៊ុន Lazada របស់ប្រទេសសិង្ហបុរី ដើម្បីពង្រឹងសក្ដានុពលទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកក្នុងតំបន់អាស៊ីអាគ្នេយ៍ឲ្យកាន់តែប្រសើរឡើង។
ឆ្នាំទៅក្រុមហ៊ុនរបស់លោក Jack Ma ក៏ទើបតែពង្រីកភាគហ៊ុនពី ៥១ ឡើងទៅ ៨៣ ភាគរយ ក្នុងគោលដៅទទួលសិទ្ធគ្រប់គ្រងក្រុមហ៊ុន Lazada ទាំងមូល ក្រោយបានចំណាយអស់ ១ ពាន់លានដុល្លារបន្ថែម។ ទន្ទឹមនេះសម្របនឹងការគ្រប់គ្រងលើទីផ្សារឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, ថៃ, វៀតណាម និងសិង្ហបុរី ក្រុមហ៊ុនមានដើមកំណើតនៅឆ្នាំ ២០១២ ក៏រំពឹងត្រៀមប្ដូរ CEO កាន់ឆ្នាំលោក Maximilian Bittner មកជំនួសដោយអ្នកស្រី Lucy Peng ដែលគេស្គាល់ជាសហស្ថាបនិកនៅក្រុមហ៊ុន Alibaba វិញ។
តាមការព្យាករណ៍ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក (E-commerce) នឹងប្រមូលផ្តុំដោយអ្នកប្រើប្រាស់អ៊ីនធឺណិតរាប់លាននាក់ក្នុងប៉ែកអាស៊ីអាគ្នេយ៍ ជាមួយទំហំចំណូលត្រៀមកើនឡើងដល់ ២០០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
NASA មិនអាចបញ្ឈប់អាចម៍ផ្កាយទំហំធំ អាចសម្លាប់មនុស្សអស់ពីផែនដីក្នុងឆ្នាំ ២១៣៥
ទើបវាយលុកទីផ្សារមួយក្ឌាំង អ្នកប្រើប្រាស់ព្រលយសម្តីទាំងនេះដាក់ OPPO បាត់