ត្រៀមលុយគ្នាយើង ស្មាតហ្វូន ៣ ម៉ូឌែលនេះអាចនឹងចេញលក់ឆាប់ៗ!

  • 2018-03-19 11:36:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ពិព័រណ៍ MWC 2018 បាន​ប្រព្រឹត្តិ​ចប់​ទៅ ការ​ដាក់​បង្ហាញ​ស្មាតហ្វូន​ជំនាន់​ក្រោយ​នឹង​នៅ​តែ​បន្ត​កើត​មាន​ពី​សំណាក់​ក្រុមហ៊ុន​លំដាប់​កំពូល​របស់​ប្រទេស​ចិន។ ក្នុង​នោះ​សង្កេត​ឃើញ​ដូច​ជា​ក្រុមហ៊ុន Huawei, Vivo និង Oppo សុទ្ធ​តែ​ចេញ​បង្អួត​ផ្ទាំង​ប៉ាណូ គ្រោង​ប្រកាស​ផលិតផល​ថ្មី​រៀង​ខ្លួន នៅ​អំឡុង​​ចុង​ខែ​មិនា។

+Huawei P20/P20 Pro:

ម៉ូឌែល​ធន់​ធ្ងន់ ២ សេរ៊ី​នេះ នឹង​ដាក់​បង្ហាញ​ជា​ផ្លូវការ​នា​ថ្ងៃ​ទី ២៧ មីនា ដោយ​ចចាមអារ៉ាម​ធ្លាប់​លេច​ធ្លាយ​ថា​ត្រកូល P20 Pro នឹង​ប្រើ​កាមេរ៉ា ៣ គ្រាប់​នៅ​ខាង​ក្រោយ ជាមួយ​អេក្រង់ AMOLED ទំហំ ៦ អ៊ីញ ខណៈ​តម្លៃ​ក្បែរ ១ ១១៥ ដុល្លារ ខ្ពស់​ជាង P20 ធម្មតា​ត្រឹម ៨៤៣ ដុល្លារ។

+Oppo F7/F7 Youth:

មិន​ខុស​ពី​ក្រុមហ៊ុន Huawei ជើង​ខ្លាំង​ខាង​ឯកទេស Selfie ក៏​គម្រោង​ដាក់​បង្ហាញ​ម៉ូឌែល F7/F7 Youth ក្នុង​ប្រទេស​ឥណ្ឌា នា​ថ្ងៃ​ទី ២៦ មិនា ដោយ​រៀម​ច្បង F7 វិវត្ត​កាមេរ៉ា​មុខ 25MP ប្រភេទ Autofocus បន្សំ​មុខងារ HDR ថែម​ទាំង​ការ​អាប់ដែត​នូវ​មុខងារ AI Beauty ធ្លាប់​មាន​ប្រើ​លើ​ជំនាន់ F5 ឆ្នាំ​ទៅ។ បន្ថែម​ពី​នេះ​ក៏​មាន​ម៉ូឌែល​ធន់​ទាប F7 Youth រំពឹង​ធូរ​ថ្លៃ​ជាង​ត្រកូល F7 និង F7 128GB ដែរ។

+Vivo V9:

គ្រោង​បង្ហាញ​នា​ថ្ងៃ​ទី ២៧ មីនា នៅ​ទីផ្សារ​ឥណ្ឌា​តែ​មួយ សម្រប​នឹង​ការ​រចនា​តួ​ខ្លួន​ស្រដៀង iPhone X បន្សំ​អេក្រង់​ផ្ទៃ​ពេញ​ទំហំ ៦,៣ អ៊ីញ ប្រើ​ឈីប​ធន់​កណ្តាល Snapdragon 626 បន្ថែម RAM 4GB/64GB ROM ជាមួយ​កាមេរ៉ា​ភ្លោះ​ក្រោយ 16+5MP។

សម្រាប់​តម្លៃ​មិន​ទាន់​បង្ហើប​ជា​សាធារណៈ​នៅ​ឡើយ គ្រាន់​ការ​លេច​លឺ​មុន​នេះ​បន្តិច​នៅ​ទីផ្សារ​កម្ពុជា​នឹង​មាន​ដាក់​លក់​ជា​សាធារណៈ​នា​ខែ​មេសា​ត​ទៅ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena | Flashfly   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី