ឆែកមើលរូបរាង Huawei P20 ទាំងបីប្រភេទ ដែលប្រកាសចុងខែមីនានេះ
- 2018-03-09 01:59:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆែកមើលរូបរាង Huawei P20 ទាំងបីប្រភេទ ដែលប្រកាសចុងខែមីនានេះ
ចន្លោះមិនឃើញ
អ្នកចែករំលែកដំណឹងលេចធ្លាយដ៏ល្បីឈ្មោះ Evan Blass បានបង្ហាញរូបរាងពិតប្រាកដរបស់ Huawei P20, P20 Pro និង P20 Lite ដែលគ្រោងបង្ហាញខ្លួនជាផ្លូវការនាថ្ងៃទី ២៧ ខែមីនាខាងមុខ។
P20 និង P20 Pro មានចំណុចខុសគ្នានៅត្រង់ចំនួនកាមេរ៉ានៅផ្នែកខាងក្រោយ ចំណែកឯ P20 Lite វិញមានស៊ុមអេក្រង់ក្រាស់ជាង P20 និង P20 Pro បន្តិច។ ស្មាតហ្វូនទាំង ៣ ក៏មានរចនាបថអេក្រង់ឆកដូចៗគ្នាផងដែរ។
P20 Pro ជាម៉ូដែលដែលមានកម្លាំងខ្លាំងជាងគេដោយមានកាមេរ៉ា ៣ គ្រាប់នៅខាងក្រោយ ហើយមានអេក្រង់ប្រភេទ AMOLED ទំហំ ៦ អ៊ីញ ប្រើបន្ទះឈីប Kirin 970។ ចំណែក P20 ប្រើបន្ទះឈីបដូច P20 Pro ដែរ និងមានអេក្រង់ទំហំ ៥,៧ អ៊ីញ។ P20 Lite ជាប្រភេទតម្លៃធូរថ្លៃ ដែលមានបំពាក់អេក្រង់ ៥,៦ អ៊ីញ និងប្រើបន្ទះឈីប Kirin 659។
កន្លងមកក៏មានការលេចធ្លាយតម្លៃរបស់ស្មាតហ្វូនទាំង ៣ លក់នៅលើទីផ្សារអឺរ៉ុប ដោយ P20 Pro មានតម្លៃប្រមាណ ១ ១១៥ ដុល្លារ, P20 មានតម្លៃប្រមាណ ៨៤៣ ដុល្លារ និង P20 Lite មានតម្លៃប្រមាណ ៤៥៨ ដុល្លារ៕
ចុចអាន៖
Huawei ត្រកូល P ឆ្នាំនេះនឹងហក់ដល់ខ្ទង់ពាន់ដុល្លារ តាមក្បែរ iPhone X
ស្លុត! យក S9 Plus និង iPhone X ទម្លាក់មួយជំហរចង់ដឹងមួយណាខ្លាំងជាង?