Huawei ត្រកូល P ឆ្នាំ​នេះ​នឹង​ហក់​ដល់​ខ្ទង់​ពាន់​ដុល្លារ តាម​ក្បែរ iPhone X

  • 2018-03-07 12:05:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​ពី​គណនី Roland Quandt មក​ពី​គេហទំព័រ WinFuture ដែល​កន្លង​មក​ច្រើន​ទម្លាយ​នូវ​​ចចាមអារ៉ាម​ទាំង​រូបភាព​និង​វីដេអូ​នៃ​ផលិតផល​ថ្មី លុះ​ថ្ងៃ​នេះ​ក៏​បង្ហើប​ពី​តម្លៃ​ត្រកូល P សេរ៊ី​ឆ្នាំ ២០១៨ មាន​ម៉ូឌែល P20, P20 Lite និង P20 Pro។

តម្លៃ​រំពឹង​ទុក Huawei P20 Series:

  • Huawei P20 Lite តម្លៃ ៣៧០ អឺរ៉ូ ឬ ៤៦០ ដុល្លារ
  • Huawei P20 តម្លៃ ៦៨០ អឺរ៉ូ ឬ ៨៥០ ដុល្លារ
  • Huawei P20 Pro តម្លៃ ៩០០ អឺរ៉ូ ឬ ១ ១១៨ ដុល្លារ
រូបគំរូបែកធ្លាយ Huawei P20 និង P20 Pro

ត្រៀម​បង្ហាញ​ខ្លួន​នា​ថ្ងៃ​ទី ២៧ មិនា ឆ្នាំ ២០១៨ ប៉ុន្តែ​ជុំវិញ​លក្ខខណ្ឌ​សម្បត្តិ​ម៉ាស៊ីន​និង​តម្លៃ P20 Lite មុន​នេះ​បន្តិច​ក៏​ទម្លាយ​ចេញ​ស្រដៀង​គ្នា​ពី​ក្រុមហ៊ុន Vodafone ដោយ​រំពឹង​ប្រើ​អេក្រង់ ៥,៨៤ អ៊ីញ កម្រិត FullHD+ (២ ១៦០ x ១ ០៨០ ភីកសែល) មាន RAM 4GB/64GB ROM អម​កាមេរ៉ា​ក្រោយ 16MP+2MP និង​ខាង​មុខ 16MP។ ដំណើរការ​ប្រព័ន្ធ Android 8.0 Oreo ប្រើ​ឈីប Kirin 659 មាន​ល្បឿន ២,៣៦GHz Quad Core + ១,៧GHz Quad Core បន្ថែម​នូវ​ថ្ម ៣ ០០០ mAH។ ​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Flashfly   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី