ទឹកចិត្តលោកគ្រូ! តស៊ូមកបង្រៀន ទោះបីមានសិស្សតែម្នាក់ ធ្វើឲ្យគ្រប់គ្នារំជួលចិត្ត

  • 2018-03-20 02:15:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​គ្រូ​បង្រៀន​ម្នាក់ កំពុង​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​រំជួល​ចិត្ត​ជា​ខ្លាំង ក្រោយ​តស៊ូ​មក​បង្រៀន​នៅ​សាលា​ដាច់​ស្រយាល​ក្នុង​ប្រទេស​ចិន ដោយ​មិន​សិស្ស​តែ​ម្នាក់​គត់។

លោក Xu Zefeng គឺ​ជា​គ្រូ​បង្រៀន​ចុង​ក្រោយ​គេ​បង្អស់​ដែល​នៅ​សល់​ក្នុង​សាលា​បឋម Youcheng ហើយ​តស៊ូ​មក​បង្រៀន​សិស្ស​អាយុ ១១​ឆ្នាំ​ម្នាក់​ឈ្មោះ Xu Jiaqi។ ដោយ​សារ​តែ​មាន​ការ​អភិវឌ្ឍ​នៅ​ទីប្រជុំជន និង​​សាលា​រៀន​ថ្មី​ៗ​ត្រូវ​បាន​សាង​សង់​ឡើង ឪពុក​ម្ដាយ​ក្នុង​ភូមិ​ចាប់​ផ្ដើម​បញ្ជូន​កូន​ទៅ​ទីក្រុង​ដើម្បី​ទទួល​បាន​ការ​អប់រំ​ល្អ​ប្រសើរ។ ទោះបី​ជា​ពួក​គេ​ភាគ​ច្រើន​ចាកចេញ​ពី​ភូមិ​ក៏​ដោយ ក្មេង​ប្រុស Jiaqi មិន​បាន​ចាក​ចេញ​នោះ​ទេ។

តាម​ពិត​ទៅ Jiaqi គឺ​ជា​ក្មេង​ប្រុស​ម្នាក់​ក្នុង​ចំណោម​ក្មេង ៩ លាន​នាក់​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ឪពុក​ម្ដាយ​បោះ​បង់​ចោល។ ម្តាយ​របស់​គេ​បាន​បោះ​បង់​តាំង​ពី​គេ​នៅ​ជា​ទារក​មក​ម្ល៉េះ ហើយ​ឪពុក​របស់​គេ បាន​ទៅ​ធ្វើ​ការ​នៅ​ទី​ក្រុង។ ក្មេង​ប្រុស Jiaqi ត្រូវ​បាន​ចិញ្ចឹម​ដោយ​ជីតា ដោយ​រក​ប្រាក់​បាន​បន្ដិច​បន្ដួច​តាម​ការ​រើស​អេតចាយ​ប៉ុណ្ណោះ។

Jiaqi បាន​ប្រាប់​អ្នក​កាសែត​ថា គេ​មិន​ចង់​ចាក​ចេញ​ពី​ជីតា​ និង​លោក​គ្រូ Xu នៅ​ក្នុង​ភូមិ​នោះ​ទេ ព្រោះ​គេ​ព្រួយ​បារម្ភ​គ្មាន​នរណា​ម្នាក់​ថែ​រក្សា​ពួកគាត់។ចាប់​តាំង​ពី​ពេល​នោះ​មក សាលា​បឋម​សិក្សា Youcheng បាន​ក្លាយ​ទៅ​ជា​សាលា​រៀន​ដ៏​ឯកោ​ដែល​មាន​តែ​លោក​គ្រូ Xu និង​ក្មេង​ប្រុស Jiaqi ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​គ្រូ​វ័យ ៥៤ ឆ្នាំ​ខាង​លើ​និយាយ​ថា "ខ្ញុំជឿ​ជាក់​ថា វា​ជា​ទំនួល​ខុស​ត្រូវ​របស់​គ្រូ​បង្រៀន ដែល​ត្រូវ​តែ​មក​បង្រៀន​ដាច់​ខាត​ដរាប​ណា​នៅ​តែ​មាន​សិស្ស មិន​ថា​សិស្ស​តែ​ម្នាក់​ក៏​ដោយ៕"

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី