ស្តែង​ណាស់! ប៉ូលិសសុខចិត្តធ្វើរឿងគ្រោះថ្នាក់មួយ ដើម្បីជួយជីវិតស្ត្រីលោតពីលើអគារ (មានវីដេអូ)

  • 2018-03-17 03:54:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ជនជាតិ​ចិន​ដែល​បាន​ប៉ុនប៉ង​លោត​សម្លាប់​ខ្លួន​ពី​លើ​អគារ ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ប៉ូលិស​ក្លាហាន​ម្នាក់​កាល​ពី​សប្ដាហ៍​មុន។

នៅ​ក្នុង​វីដេអូ​នេះ គេ​ឃើញ​ស្ត្រី​ម្នាក់​អង្គុយ​មាត់​បង្អួច​អគារ ហើយ​មិន​យូរ​ប៉ុន្មាន​ក៏​លោត​ចុះ​មក​ដី​តែ​ម្ដង។ ស្ត្រី​ដែល​មិន​បញ្ចេញ​ឈ្មោះ​ខាង​លើ ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​បាន​ឈ្លោះ​ប្រកែក​ជាមួយ​ប្ដី មុន​ពេល​ដែល​នាង​សម្រេច​ចិត្ត​លោត​សម្លាប់​ខ្លួន។

ជា​សំណាង​ល្អ ប៉ូលិស​បាន​ទៅ​ដល់​កន្លែង​កើត​ឡើង​ទាន់​ពេល​វេលា និង​ត្រៀម​ខ្លួន​ចាំ​ចាប់​ស្ត្រី​នោះ​នៅ​ខាង​ក្រោម។ ប៉ូលិស​ម្នាក់​បាន​យក​ដៃ​ចាប់​ស្ត្រី​នោះ រួច​ផ្ដួល​ខ្លួន​ទៅ​លើ​ដី ដើម្បី​ទ្រ​នាង​កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ។

ក្រោយ​ពេល​កើត​ហេតុ ស្ត្រី​ខាង​លើ​ត្រូវ​បាន​រាយការណ៍​ថា​មិន​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប៉ូលិស​ដ៏​ក្លាហាន​ខាង​លើ​ បាន​រង​របួស​បាក់​ឆ្អឹង​ខ្នង ដោយ​សារ​តែ​បោក​ផ្ទប់​ទៅ​នឹង​ដី ហើយ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ។ ជា​សំណាង​ល្អ ការ​ព្យាបាល​បាន​ដំណើរ​ការ​យ៉ាង​រលូន ហើយ​ប៉ូលិស​រូប​នេះ ក៏​ធូរ​ស្បើយ​ច្រើន​ផង​ដែរ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ចុចអាន ៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ រ័ត្ន