ស្ត្រីម្នាក់កកឈាមក្នុងខួរក្បាលភ្លាមៗ ក្រោយធ្វើរឿងមួយដែលមនុស្សគ្រប់គ្នាតែងធ្វើរាល់ថ្ងៃ

  • 2018-03-15 06:07:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពលករ​ចំណាក​ស្រុក​វ័យ ៤៧​ឆ្នាំ​ម្នាក់ មានឈាម​កក​ក្នុង​ខួរ​ក្បាល​ភ្លាម​ៗ​ក្រោយ​ពី​សម្លឹង​មើល​ទូរស័ព្ទ​ដៃ​រយៈ​ពេល ២០​ម៉ោង​ឥត​ឈប់​ឈរ។

ស្ត្រី​រូប​នេះ បាន​ធ្វើ​ដំណើរ​តាម​រថភ្លើង​ចេញ​ពី​ស្រុក​កំណើត​នៅ​ខេត្ត Henan ទៅ​កាន់​ទីក្រុង Guangzhou។ ក្នុង​ដំណើរ​នេះ ស្ត្រី​ខាង​លើ​បាន​សម្លឹង​មើល​ទូរស័ព្ទ​អស់​រយៈ​ពេល ២០ ម៉ោង​ពេញ ដោយ​សារ​តែ​ក្នុង​រថភ្លើង មាន​អ្នក​ដំណើរ​ច្រើន​កុះ​ករ ហើយ​កម្រើក​ខ្លួន​ស្ទើរ​មិន​រួច។

ក្រោយ​មក ស្ត្រី​ខាង​លើ​ត្រូវ​បាន​រាយការណ៍​ថា​សន្លប់ និង​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ភ្លាម​ៗ​ដោយ​គ្រូ​ពេទ្យ​បាន​ស្កេនក្បាល​របស់គាត់​ និង​រក​ឃើញ​ថា​មាន​ឈាម​កក​ក្នុង​ខួរ​ក្បាល​។ ស្ត្រី​រូប​នោះ បាន​ទទួល​ការ​វះ​កាត់​រយៈ​ពេល ៣ ម៉ោង ដើម្បី​ការពារ​កុំ​ឲ្យ​កំណក​ឈាម​កាន់​តែ​គំរាម​កំហែង​ដល់​ជីវិត។

គ្រូ​ពេទ្យ​ម្នាក់​ និយាយ​ថា "យើង​បាន​វះ​កាត់​យក​កំណក​ឈាម​ជិត ២​សង់ទីម៉ែត្រ ពី​អ្នក​ជំងឺ​រូប​នេះ។ យើង​គិត​ថា វា​កើត​ឡើង​ដោយ​សារ​នាង​នៅ​ស្ងៀម​មួយ​កន្លែង​យូរ​ម៉ោង​ពេក ជា​ហេតុ​ធ្វើ​ឲ្យ​សរសៃ​ឈាម​រួម​តូចមាន​ការ​កក​ឈាម។"

បន្ថែម​ពី​នេះ គ្រូ​ពេទ្យ​ខាង​លើ​ក៏​បាន​អះ​អាង​ថា​ ករណី​មនុស្ស​វ័យ​ក្មេង​កក​ឈាម​ក្នុង​ខួរ​ក្បាល​នេះ មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង។ លោក​បាន​ណែ​នាំ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​ទាំង​អស់ មិន​គួរ​សម្លឹង​ទូរស័ព្ទយូរ​ពេក​នោះ​ទេ និង​គួរ​សម្រាក​ពី​ការ​មើល​វា​រយៈ​ពេល​យូរ​ណា​មួយ ដើម្បី​ចៀស​វាង​ការ​កក​ឈាម​ដូច​ករណី​ស្ត្រី​ខាង​លើ៕

ចុចអាន ៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ រ័ត្ន