ស្ដែងណាស់! ខ្លាដំបងខាំស៊ីអ្នកថែសួនសត្វ ដែលចិញ្ចឹមវាតាំងពីតូច គួរឲ្យរន្ធត់ (មានវីដេអូ)

  • 2018-03-13 06:28:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ថែ​សួនសត្វ​ជន​ជាតិ​ចិន​ម្នាក់ ត្រូវ​បាន​សត្វ​ខ្លា​ខាំ​ស៊ី​រហូត​ដល់​ស្លាប់​គួរ​ឲ្យ​រន្ធត់​កាល​ពី​ថ្ងៃ អាទិត្យ​សប្ដាហ៍​មុន​នៅ​សួន​សត្វ Fuzhou។

ជន​រង​គ្រោះ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា​លោក Wu ដែល​បាន​ចិញ្ចឹម​សត្វ​ខ្លា​នេះ​តាំង​ពី​វា​នៅ​តូច​មក​ម្ល៉េះ។ មុន​ពេល​កើត​ហេតុ គេ​ឃើញ​លោក Wu កំពុង​នៅ​ក្នុង​ទ្រុង​ជាមួយ​សត្វ​ខ្លា​នេះ ដើម្បី​បង្ហាត់​វា​សម្ដែង​សៀក និង​ហាត់​ប្រាណ​ដូច​សព្វ​ដង។ ភ្លាម​ៗ​នោះ ស្រាប់​តែ​សត្វ​ខ្លា​ហក់​មក​ខាំ​សម្លាប់​លោក Wu គួរ​ឲ្យ​រន្ធត់​តែ​ម្ដង។

ក្រោយ​ពី​ហេតុ​ការណ៍​នេះ​កើត​ឡើង អ្នក​ថែ​សួន​សត្វ​ផ្សេង​ទៀត​បាន​ព្យាយាម​ប្រើ​ឈើ​ដើម្បី​ដេញ​សត្វ​ខ្លា​ផង​ដែរ ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្ដាយ​លោក Wuបាន​ស្លាប់​បាត់​ទៅ​ហើយ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម