ធ្វើបុណ្យដល់! បុរសចិនរៀបការជាមួយ នារីអ៊ុយក្រែនស្រស់ស្អាត អត់អស់លុយមួយរៀល

  • 2018-03-14 06:21:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជន​ជាតិ​ចិន​ម្នាក់ មក​ពី​ខេត្ត Shanxi បាន​ធ្វើ​ឲ្យ​បុរស​ៗ​ជា​ច្រើន​ច្រណែន​យ៉ាង​ខ្លាំង ដោយ​សារ​តែ​លោក​បាន​រៀប​ការ​ជាមួយ​នារី​អ៊ុយក្រែន​ដ៏​ស្រស់​ស្អាត​ដោយ​មិន​អស់​លុយសូម្បី​មួយ​រៀល។

រឿង​រ៉ាវ​ស្នេហា​របស់​ពួក​គេ បាន​ចាប់​ផ្ដើម​ឡើង​កាល​ពី​ឆ្នាំ ២០១៦ នៅ​ពេល​ដែល​កញ្ញា Inesa មក​ធ្វើ​ការ​ជា​អ្នកបក​ប្រែ​ក្នុង​ប្រទេស​ចិន ហើយ​បាន​ជួប​នឹង​លោក He។ នាង Inesa លង់​ស្រលាញ់​លោក He ភ្លាម​ៗ​ដោយ​សារ​តែ​គេ​ជា​មនុស្ស​ចិត្ត​ល្អ ហើយ​ពួកគេ​ក៏​បាន​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​។

មិន​យូរ​ប៉ុន្មាន ពួក​គេ​ក៏​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ និង​ទទួល​បាន​លិខិត​អា​ពាហ៍ពិពាហ៍​ នៅ​ខែ​តុលា ឆ្នាំ២០១៧។ អ្វី​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​ច្រណែន គឺ​ដោយ​សារ​តែ​ខាង​កូន​ក្រមុំ មិន​បាន​ទាមទារ​បណ្ណាការ ឬ​ថ្លៃ​ទឹក​ដោះ​ពី​ខាង​កូន​កំលោះ​នោះ​ទេ ក្រោម​ហេតុផល​ថា​ ពួក​គេ​មាន​ប្រពៃណី​ខុស​គ្នា និង​ដោយ​សារ Inesa ស្រលាញ់​លោក He។

មង្គលការ​របស់​ពួក​គេ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ សុក្រ សប្ដាហ៍​មុន​នៅ​ឯ​ស្រុក​កំណើត​កូន​កំលោះ​ នា​ខេត្ត Yangcheng។ លើស​ពី​នេះ​ទៀត ​ម្ដាយ​ឪពុក និង​មិត្តភ័ក្ដិ​របស់ Inesa ក៏​បាន​ធ្វើ​ដំណើរ​មក​ប្រទេស ចិន​ ដើម្បី​ចូល​រួម​ពិធី​មង្គល​ការ​របស់​ពួក​គេ​ផង​ដែរ៕

ចុចអាន ៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ រ័ត្ន