និស្ស័យពីកំណើត! កើតចំពេល និងនៅមន្ទីរពេទ្យដូចគ្នា ហើយរៀនសាលាតែមួយ ចុងក្រោយរៀបការនឹងគ្នា
- 2018-03-14 07:31:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និស្ស័យពីកំណើត! កើតចំពេល និងនៅមន្ទីរពេទ្យដូចគ្នា ហើយរៀនសាលាតែមួយ ចុងក្រោយរៀបការនឹងគ្នា
ចន្លោះមិនឃើញ
គូស្វាមីភរិយាដែលទើបរៀបការថ្មីថ្មោងមួយគូ មកពីទីក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន មានឈ្មោះថា Su Jingjie និង Guo Yuting ហាក់បីដូចជាត្រូវវាសនាកំណត់ថានឹងរួមរស់ជាមួយគ្នា ចាប់តាំងពីថ្ងៃពួកគេបានកើតមកម្ល៉េះ។
លោក Su និងអ្នកនាង Guo បានកើតចំថ្ងៃតែមួយ នៅមន្ទីរពេទ្យ Jiangyou Municipal People’s Hospital ស្ថិតក្នុងខេត្ត Sichuan កាលពីថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ១៩៩០។ អ្នកនាង Guo បានប្រាប់ឲ្យដឹងថា អ្នកនាងបានកើតមុនស្វាមីប៉ុន្មានម៉ោង ដែលធ្វើឲ្យអ្នកនាងអាយុច្រើនជាងស្វាមីរបស់ខ្លួនប៉ុន្មានម៉ោង។
បើទោះបីជាបានកើតចំថ្ងៃ និងនៅកន្លែងតែមួយ ក៏មិនទាន់គ្រប់គ្រាន់ចំពោះវាសនាដែលកំណត់ឲ្យពួកគេរស់ជាមួយគ្នាដែរ។ ស្វាមីភរិយាវ័យក្មេងមួយគូនេះ ថែមទាំងបានចូលរៀននៅសាលាមត្តេយ្យ និង អនុវិទ្យាល័យតែមួយក្នុងទីក្រុង Jiangyou ទៀតផង។
ក្រោយមកពួកគេក៏បានបែកគ្នា ដោយលោក Su បានផ្លាស់ទៅរស់នៅទីក្រុង Mianyang ចម្ងាយ ៣០ គីឡូម៉ែត្រពីស្រុកកំណើត ដើម្បីចូលរៀនថ្នាក់វិទ្យាល័យ ខណៈអ្នកនាង Guo បន្តនៅទីក្រុង Jiangyou ដដែល។
ថ្វីបើនៅឆ្ងាយពីគ្នាក្តី ក៏អ្នកទាំង ២ នៅតែបន្តទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល ពួកគេបានប្រឡងចូលរៀនសកលវិទ្យាល័យ នៅក្នុងឆ្នាំ ២០០៨ និងត្រូវបានគេទទួលយកឲ្យចូលរៀននៅសកលវិទ្យាល័យមួយកន្លែង ស្ថិតក្នុងទីក្រុង Chengdu ខេត្ត Sichaun។
យ៉ាងណាមិញ ពួកគេបានលង់ស្រលាញ់គ្នារយៈពេលមួយឆ្នាំ បន្ទាប់ពីបញ្ចប់ការសិក្សា ហើយនៅទីបំផុតបានរៀបការនឹងគ្នា នៅថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៨ កន្លងទៅនេះ៕
ចុចអាន៖