សភា​ចិន​បោះឆ្នោត​ឲ្យ​លោក ស៊ី ជីនពីង ធ្វើ​ជា​ប្រធានាធិបតី​១​អាណត្តិ​ទៀត

  • 2018-03-17 03:57:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បោះឆ្នោត​សភា​ចិន​ នៅ​ថ្ងៃ​សៅរ៍ ទី​១៧ ខែ​មីនា ឆ្នាំ​២០១៨​នេះ បាន​បង្ហាញ​លទ្ធផល​ថា លោក ស៊ី ជីនពីង នឹង​ក្លាយ​ជា​ប្រធានាធិបតី​ចំនួន ៥​ឆ្នាំ​ទៀត​។ ការ​បោះឆ្នោត​នេះ មាន​ការ​ចូលរួម​ពី​អ្នក​សារព័ត៌មាន​ជាច្រើន​ នៅ​វិមាន​ប្រជាជន​ចិន នា​ទី​ក្រុង​ប៉េកាំង។

ការ​បោះឆ្នោត​នេះ ធ្វើឡើង​បន្ទាប់ពី​សភា​ចិន កាល​ពី​ថ្ងៃ​ទី១១ ខែ​មីនា ឆ្នាំ​២០១៨ បាន​បោះឆ្នោត​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ ដោយ​ប្រធានាធិបតី​អាច​កាន់​តំណែង​អស់​១ជីវិត ប្រសិន​បើ​​ត្រូវ​បាន​ជ្រើសតាំង​ក្នុង​ការ​បោះឆ្នោត​ជា​រៀងរាល់ ៥​ឆ្នាំ​ម្តង​នោះ​។

សូម​បញ្ជាក់​ថា​ លោក ស៊ី ជិនពីង បាន​ចូលកាន់​តំណែង​ប្រធានាធិបតី​ជា​លើក​ដំបូង កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣។ បន្ទាប់មក​លោក​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​កាន់​តំណែង​នេះ​ជា​បន្ត​ទៀត​ក្នុង​អាណត្តិ​ទី២​របស់​លោក ចាប់ពី​ឆ្នាំ​២០១៨ រហូត​ដល់​ឆ្នាំ​២០២៣​៕

ចុចអាន ៖

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ រ័ត្ន