ចិន មានមហាសេដ្ឋីច្រើនជាងគេ វ៉ាដាច់អាមេរិចក្នុងឆ្នាំ ២០១៨

  • 2018-03-06 03:45:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេល​ថ្មី​ៗ​នេះ បញ្ជី​អ្នក​មាន​ទូទាំង​ពិភពលោក​ឆ្នាំ ២០១៨ បាន​ចេញ​របាយការណ៍​មួយ​បង្ហាញ​ថា ចិន, ហុងកុង និង​ម៉ាកាវ បាន​កើន​ឡើង​មហាសេដ្ឋី​ថ្មី​រហូត​ដល់ ២១០ នាក់​កាល​ពី​ឆ្នាំ​មុន ខណៈ​សហរដ្ឋអាមេរិច​កើន​ត្រឹម ១៩​នាក់​ប៉ុណ្ណោះ។

មក​ទល់​នឹង​ពេល​នេះ ចំនួន​មហាសេដ្ឋី​សរុប​ទូទាំង​ពិភព​លោក​មាន​រហូត​ដល់ ២ ៦៩៤ នាក់។ ក្នុង​នោះ​ប្រទេស​ចិន មាន​រហូត​ដល់ ៨១៩ នាក់ ដែល​មាន​ទឹក​ប្រាក់​បញ្ចូល​គ្នា​សរុប ២,៥ ទ្រីលានដុល្លារ ស្មើ​នឹង ៣០% នៃ​មហាសេដ្ឋី​ទូទាំង​ពិភពលោក។

ក្នុង​ចំណោម ៨១៩ នាក់​នោះ មហាសេដ្ឋី​ចំនួន ១៣១ នាក់​មក​ពី​ទីក្រុង ប៉េកាំង​ប្រទេស​ចិន ដែល​បាន​ជាប់​ឈ្មោះ ជា​ទី​ក្រុង​មហាសេដ្ឋី​រយៈ​ពេល ៣​ឆ្នាំ​ជាប់​គ្នា។

គួរ​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ទី​ក្រុង​មហាសេដ្ឋី​ទាំង​អស់ ទីក្រុង​ប៉េកាំង​ឈរ​នៅ​លេខ ១ តាម​ពី​ក្រោយ​ដោយ​ទីក្រុង New York ខណៈ​ទីក្រុង ហុងកុង ឈរ​នៅ​លេខ ៣ ហើយ​លេខ ៤ បាន​ទៅ​លើ​ទីក្រុង Shenzhen និង​លេខ​៥ គឺ​សៀងហៃ៕

ចុចអាន ៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី