ខឹងចិត្តរង់ចាំម្ហូបយូរពេក ភ្ញៀវចិនមួយក្រុមព្រួតគ្នាវាយអ្នករត់តុរងរបួស (មានវីដេអូ)

  • 2018-03-04 03:55:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុការណ៍​ដ៏​រន្ធត់​មួយ ត្រូវ​ថត​បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព​ក្នុង​ហាង ខណៈ​អ្នក​រត់​តុ​ស្រី​ម្នាក់​ត្រូវ​បាន​ភ្ញៀវ​ជន​ជាតិ​ចិន​មួយ​ក្រុម​ព្រួត​គ្នា​វាយ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស ចិន។

យោង​តាម​កាសែត Beijing ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​កើត​លើង​ក្នុង​ភោជនីយដ្ឋាន Tianxiake ក្នុង​ខេត្ត Hunan កាល​ពី​វេលា​ម៉ោង ៧:៤២នាទី​ល្ងាច​ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ។ អ្នក​បរិភោគ​អាហារ​ពេល​ល្ងាច​មួយ​ក្រុម មាន​គ្នា​ប្រមាណ ៦ ទៅ ៧ នាក់​បាន​ត្អូញ​ត្អែរ​ថា អ្នក​រត់​តុ​លើក​​ម្ហូប​មក​ឲ្យ​ពួក​គេ​យឺត​ពេក ក្រោយ​មក​ក៏​ព្រួត​គ្នា​វាយ​ដំ​អ្នក​រត់​តុ​ស្រី​អាយុ ៤៨​ឆ្នាំ​តែ​ម្ដង។

អ្នក​ស្រី Li ដែល​ជា​អ្នក​គ្រប់​គ្រង​ភោជនីយដ្ឋាន​នោះ​ពន្យល់​ថា អ្នក​រត់​តុ​របស់​ខ្លួន​បាន​ប្រាប់​ភ្ញៀវ​ទាំង​នោះ​ឲ្យមាន​ការ​អត់​ធ្មត់​ដែរ ខណៈ​អាហារ​កំពុង​ត្រូវ​បាន​រៀប​ចំ ប៉ុន្តែ​ពួក​គេ​មិន​ស្ដាប់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ខឹង​សម្បារ​ហើយ​ត្អូញត្អែរ​ថា​រង់ចាំ​យូរ​ណាស់។ បុរស​ម្នាក់ បាន​ប្រាប់​ក្រុម​អ្នក​ញុំា​អាហារ​ផ្សេង​ថា អាហារ​នៅ​ទី​នេះ​ថ្លៃ​ទៀត​ផង។

នៅ​ក្នុង​វីដេអូ​នេះ គេ​ឃើញ​បុរស​ម្នាក់​បាន​ទះ​កំផ្លៀង​អ្នក​រត់​តុ ទោះ​បី​ជា​នាង​ខំ​ពន្យល់​យ៉ាង​ណា​ក៏​ដោយ។ លើស​ពី​នេះ ស្ត្រី​ម្នាក់​​ក៏​បាន​បោច​សក់ និង​វាយ​ក្បាល​អ្នក​រត់​តុ​ ហើយ​អ្នក​ផ្សេង​បាន​យក​ពែង និង​ចាន​គប់​នាង​ទៀត​ផង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​រត់​តុ​ខាង​លើ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​ព្យាបាល ហើយ​អ្នក​គ្រប់​គ្រង​ភោជនីយដ្ឋាន​បាន​ទាក់​ទង​ប៉ូលិស​ដើម្បី​ស្រាវ​ជ្រាវ​ និង​ចាប់​ខ្លួន​ក្រុម​ភ្ញៀវ​ទាំង​នោះ​ផង​ដែរ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម