ចាប់ម្ចាស់គម្រោងដាក់គុក ក្រោយរលំអគារតៃវ៉ាន់ សម្លាប់មនុស្ស១៧នាក់
- 2018-03-02 03:49:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់ម្ចាស់គម្រោងដាក់គុក ក្រោយរលំអគារតៃវ៉ាន់ សម្លាប់មនុស្ស១៧នាក់
ចន្លោះមិនឃើញ
ម្ចាស់គម្រោងអភិវឌ្ឍន៍អគារនៅតៃវ៉ាន់ ដែលបានដួលរលំដោយសាររញ្ជួយដី កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៨ ត្រូវបានគេចាប់ឃាត់ខ្លួនហើយ ពីបទធ្វេសប្រហែសនឹងការងារបណ្ដាលឲ្យមានមនុស្សស្លាប់។
បុរសជាប់ចោទមានត្រកូល Liu ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៧ កុម្ភៈ ២០១៨ ដោយរងការចោទប្រកាន់ថាគ្មានអាជ្ញាប័ណ្ណការងារត្រឹមត្រូវ ដើម្បីត្រួតពិនិត្យលើគម្រោងអគារ Yun Tsui ដែលបានរលំ។
ការិយាល័យព្រះរាជអាជ្ញាសង្កាត់ Hualien បានរៀបរាប់ថា៖ "គាត់ (Liu) បានជួលកម្មករ និងដឹកនាំដោយខ្លួនឯង (ក្នុងការរៀបគម្រោងអភិវឌ្ឍន៍អគារ) ដែលបណ្ដាលឲ្យអគារខ្វះខាតភាពរឹងមាំ និងសមត្ថភាពទប់ទល់នឹងការរញ្ជួយ។ (ដូច្នេះហើយ អគារ Yun Tsui) វាក៏បានដួលរលំ គ្រាន់តែដោយសាររញ្ជួយដីត្រឹម ៨វិនាទីប៉ុណ្ណោះ"។
ក្រៅពី Liu មនុស្ស៣នាក់ផ្សេងទៀតក៏ត្រូវបានប៉ូលិសនាំមកសួរដេញដោលផងដែរ តែពួកគេត្រូវបានដោះលែងទៅវិញក្រោយបង់ប្រាក់ធានារួច។
គួររំលឹកថា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ គ្រោះរញ្ជួយដីកម្រិត ៦,៤រ៉ិចទ័រ បានវាយប្រហារឆ្នេរភាគខាងកើតកោះតៃវ៉ាន់ ដែលបណ្ដាលឲ្យមនុស្ស ១៧នាក់ស្លាប់ ហើយក្នុងនោះមាន ១៤នាក់ជាអ្នកស្នាក់នៅក្នុងអគារ Yun Tsui៕
ចុចអាន៖