ធ្លាប់លួចសាប៊ូមួយដុំជិត២០ឆ្នាំមុន ទីបំផុតស្ត្រីម្នាក់ធ្វើរឿងរំជួលចិត្តមួយដល់ម្ចាស់ហាងវិញ
- សុក្រ, 16 កុម្ភៈ 2018 06:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់លួចសាប៊ូមួយដុំជិត២០ឆ្នាំមុន ទីបំផុតស្ត្រីម្នាក់ធ្វើរឿងរំជួលចិត្តមួយដល់ម្ចាស់ហាងវិញ
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ វីដេអូមួយខ្សែ បង្ហាញពីសកម្មភាពស្ត្រីវ័យ ៣០ឆ្នាំម្នាក់កំពុងយកសាប៊ូ១០០ដុំមកសងហាងលក់ទំនិញវិញ ដោយសារខ្លួនធ្លាប់លួចសាប៊ូមួយដុំកាលពី១៨ឆ្នាំមុន។
អ្នកស្រី Qu រស់នៅខេត្ត Henan ប្រទេសចិនបានឲ្យដឹងថា កាលពីក្មេង អ្នកស្រីធ្លាប់បានលួចសាប៊ូក្លិនល្ហុងមួយដុំពីហាងមួយ។ ដោយសារតែ ម្ដាយអ្នកស្រីចង់បានសាប៊ូម៉ាកនេះ និងក្លិននេះ ហើយអ្នកស្រីមិនមានលុយទិញវា ទើបសម្រេចចិត្តលួចតែម្ដង។ ចាប់តាំងពីពេលនោះមក អ្នកស្រីមានអារម្មណ៍ថា ខុសឆ្គងចំពោះហាងនេះយ៉ាងខ្លាំង ដូច្នេះហើយទើបអ្នកស្រី សម្រេចចិត្តយកសាប៊ូចំនួន ១០០ ដុំដើម្បីជាការតបស្នង។
អ្នកស្រី Qu បានប្រាប់កាសែត Shanghaiist ថា "រយៈពេលប៉ុន្មានឆ្នាំមកនេះ កំហុសឆ្គងមួយនេះ តែងតែស្ថិតក្នុងចិត្តខ្ញុំរហូត។ ដោយសារតែ វាជារឿងដ៏អាក្រក់បំផុត ដែលខ្ញុំបានធ្វើក្នុងជីវិតរបស់ខ្ញុំ"។
ទោះជាយ៉ាងណាក៏ដោយ ក្រោយពីបានស្ដាប់រឿងរ៉ាវដ៏រំជួលចិត្តរបស់អ្នកស្រី Qu ម្ចាស់ហាងខាងលើ សម្រេចថាមិនទទួលយកសាប៊ូទាំងនេះទេ។ ផ្ទុយទៅវិញ ម្ចាស់ហាង បានប្រគល់សាប៊ូទាំងអស់ឲ្យទៅបុគ្គលិកអនាម័យក្នុងតំបន់ជំនួសវិញ៕
សូមទស្សនាវីដេអូខាងក្រោម ៖
ចុចអាន ៖
ស្ត្រីចិនម្នាក់ចូលខ្លួនស្កែនកាំរស្មីអ៊ិចជាមួយកាបូប ព្រោះហេតុផលហួសចិត្តមួយ!
«៣នាទី» ខ្សែរឿងរវាងម្តាយកូនក្នុងថ្ងៃចូលឆ្នាំថ្មី កម្សត់ខ្លាំងដល់ស្រក់ទឹកភ្នែកមិនដឹងខ្លួន (វីដេអូ)
Zhou Qunfei៖ ពីសិស្សបោះបង់ការសិក្សា ក្លាយជាស្ត្រីមានបំផុតទី ២ ក្នុងប្រទេសចិន