មិនគួរឲ្យជឿ! របងតាមផ្លូវ ឆក់យកអាយុជីវិតស្ត្រីម្នាក់ស្លាប់យ៉ាងអាណោចអាធ័មបំផុត

  • 2018-03-01 02:39:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​វ័យ​ក្មេង​ម្នាក់ បាន​ស្លាប់​ភ្លាម​ៗ​ក្រោយ​ពី​ជាប់​ក​នឹង​របង​តាម​ផ្លូវ​មួយ​នៅ​ភាគ​កណ្ដាល​ប្រទេស ចិន កាល​ពី​ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ។

តាម​របាយការណ៍​មួយ​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​កើត​ឡើង​ក្រោយ​ពី​ស្ត្រី​វ័យ​ខ្ទង់ ២០ ឆ្នាំ​ជំពប់​ជើង​ជាមួយ​វ៉ាលី​ រួច​ទាក់​ក​ជាមួយ​របង​រាង​អក្សរ U តែ​ម្ដង។ មុខ​របស់​ស្ត្រី​ខាង​លើ ប្រែ​ទៅ​ជា​ពណ៌​ស្វាយ និង​ថប់​ដង្ហើម​ ខណៈ​ចន្លោះ​រវាង​ដែក​របង​មាន​ទំហំ​ពិន​បាត​ដៃ​ប៉ុណ្ណោះ។

រយៈ​ពេល ១៦​នាទី​ក្រោយ​ ប៉ូលិស​ខេត្ត Huangpu បាន​មក​ដល់​កន្លែង​កើត​ហេតុ និង​កាត់​របង​ដែក​ចេញ​ដើម្បី​ជួយ​ស្ត្រី​រងគ្រោះ​។ ប៉ុន្តែ​ជា​អកុសល ស្ត្រី​រូប​នេះ​បាន​ស្លាប់​បាត់​ទៅ​ហើយ។

រូបភាព​នៃ​ហេតុការណ៍​ខាង​លើ​ ត្រូវ​បាន​ចែក​រំលែក​ពាសពេញ​បណ្ដាញ​សង្គម ហើយ​បណ្ដាល​ឲ្យ​អ្នក​ប្រើ​ប្រាស់​ជាច្រើន បង្ហាញ​ការ​ខឹង​សម្បារ​ចំពោះ​រដ្ឋាភិបាល​ដែល​មិន​ព្រម​ដក​របង​នេះ​ចេញ។ គួរ​ឲ្យ​ដឹង​ដែរ​ថា របង​នេះ​ត្រូវ​បាន​ប្រើប្រាស់​ពាស​ពេញ​ប្រទេស​ចិន និង​បណ្ដាល​ឲ្យ​ហេតុការណ៍​ស្រដៀង​គ្នា​នេះ​កើត​ឡើង​ជា​ច្រើន​ករណី​ផង​ដែរ៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន