គណបក្សកុម្មុយនិស្តចិន ចង់កែប្រែអាណត្តិប្រធានាធិបតី បើកផ្លូវលោក ស៊ី ជីនពីន ឲ្យនៅបន្ត

  • 2018-02-26 01:13:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណបក្ស​កុម្មុយនិស្ត​ចិន China's Communist Party ឬ​ហៅ​កាត់​ថា CCP បាន​ស្នើ​ឲ្យ​កែ​ប្រែ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​នេះ ដើម្បី​អនុញ្ញាត​ឲ្យ​លោក ស៊ី ជីនពីន (Xi Jinping) អាច​កាន់​តំណែង​ជា​ប្រធានាធិបតី​អាណត្តិ​ទី ៣ បន្ត។

លោក ស៊ី ជីនពីន

ទីភ្នាក់ងារ​សារព័ត៌មាន​ចិន Xinhua បាន​ឲ្យ​ដឹង​ថា គណបក្ស​នឹង​ដក​ចេញ​នូវ​កថាខណ្ឌ​ដែល​ចែង​ថា «ប្រធានាធិបតី និង​អនុ​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន អាច​កាន់​អំណាច​មិន​លើស​ពី ២ អាណត្តិ» ចេញ​ពី​រដ្ឋធម្មនុញ្ញ​របស់​ចិន។

គួរ​បញ្ជាក់​ថា ការ​ធ្វើ​វិសោធនកម្ម​ដែល​បាន​ស្នើ​ឡើង​នេះ នឹង​ត្រូវ​ផ្ដល់​សច្ចានុមតិ​ដោយ​សភា​ឈ្នះ​កៅអី​របស់​ប្រទេស​ចិន ដែល​ជា​សមាជ​ប្រជាជន​ជាតិ (NPC) នៅ​ក្នុង​ខែ​មីនា។ នៅ​ពេល​វា​ចូល​ជា​ធរមាន លោក ស៊ី ជីនពីន នឹង​មាន​សេរីភាព​ក្នុង​ការ​បម្រើ ក៏​ដូច​ជា​កាន់​តំណែង​ដោយ​គ្មាន​កំណត់ ជា​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ចិន​ដ៏​រឹង​មាំ​បំផុត៕

ចុច​អាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង