ព័រទុយហ្គាល់​ បញ្ចេញ​អាវ​ថ្មីត្រៀម World Cup ២០១៨

  • 2018-03-20 03:07:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បាន​បង្ហាញ​អាវ​ថ្មី សម្រាប់​ព្រឹត្តិការណ៍​ការ​ប្រកួត World Cup ២០១៨ នា​ប្រទេស​រុស្សី​នៅ​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ពាក់​កណ្ដាល​ខែ មិថុនា។

Cristiano Ronaldo និង​មិត្ត​រួម​ក្រុម​ជា​ច្រើន​នាក់​ ចេញ​មុខ​បង្ហាញ​អាវ​ថ្មី​ពណ៌​ក្រហម ដែល​ជា​ពណ៌​ប្រចាំ​ត្រកូល និង​មាន​លេខ​អាវ​ពណ៌​មាន​ពណ៌ តំណាង​ឲ្យ​ជោគជ័យ​កាល​ Euro ២០១៦ នៅ​ប្រទេស​បារាំង​កាល​២​ឆ្នាំ​មុន។ ក្រៅ​ពី​អាវ​ក្នុង​ដី ពួក​គេ​ក៏​បង្ហាញ​អាវ​ក្រៅ​ដី រួម​គ្នា​ផង​ដែរ ដែល​មាន​ពណ៌​ស និង​លេខ​ពណ៌​ក្រហម។

ចំពោះ​អាវ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ឈុត​​ក្នុង​ដី​​នឹង​ដាក់​លក់​ផ្លូវការ​នៅ​ថ្ងៃ​ទី ២៣ ខែ មីនា ឯ​ឈុត​ក្រៅ​ដី​លក់​នៅ​ថ្ងៃ​ទី ២៦ ខែ មេសា។ ក្នុង​ព្រឹត្តិការណ៍ World Cup ព័រទុយហ្គាល់​ស្ថិត​នៅ​ពូល B ជាមួយ​ជើង​ខ្លាំង​ អេស្ប៉ាញ អ៊ីរ៉ង់ និង​ម៉ារ៉ុក៕ ​​ ​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ