ឈ្មោះកូនមិនមែនចេះតែដាក់តាមស្រលាញ់ទេ បើដាក់ខុសថ្ងៃកើតអាចស៊យមួយជីវិត
- 2018-03-20 03:45:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈ្មោះកូនមិនមែនចេះតែដាក់តាមស្រលាញ់ទេ បើដាក់ខុសថ្ងៃកើតអាចស៊យមួយជីវិត
ចន្លោះមិនឃើញ
ការរស់នៅក្នុងសង្គមខ្មែរតាំងបុរាណរៀងមក តែងផ្សារភ្ជាប់ជាមួយជំនឿក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ក្នុងសូម្បីតែការដាក់ឈ្មោះឲ្យកូនចៅ ក៏សុទ្ធតែមានក្បួនតម្រាច្បាស់លាស់ ព្រោះបើដាក់ឈ្មោះមិនល្អ មិនត្រូវជាមួយថ្ងៃកើត នោះអាចនាំស៊យដល់កូនចៅបាន។ តាមសៀវភៅតម្រាព្រហ្មជាតិ ការដាក់ឈ្មោះឲ្យកូនចៅត្រូវធ្វើដូចខាងក្រោមនេះ ទើបនាំសិរីសួស្ដីក្នុងជីវិត៖
**១. ថ្ងៃច័ន្ទ**
ប្រសិនបើទារកកើតចំថ្ងៃច័ន្ទ ចាស់បុរាណឲ្យរើសអក្សរនៃនាម ដែលមានដូចជា៖ "ក ខ គ ឃ ង" ដោយយកតួអក្សរមួយណាក៏បាន យកមកដាក់ខាងមុខនាមរបស់ពួកគេ។
ឧទាហរណ៍៖ ឈ្មោះ គំនិត
២.ថ្ងៃអង្គារ
ប្រសិនបើទារកកើតចំថ្ងៃអង្គារ ចាស់បុរាណឲ្យរើសអក្សរនៃនាម ដែលមានដូចជា៖ "ច ឆ ជ ឈ ញ" ដោយយកតួអក្សរមួយណាក៏បាន យកមកដាក់ខាងមុខនាមរបស់ពួកគេ។ ឧទាហរណ៍៖ ឈ្មោះ ចន្ថា
៣. ថ្ងៃពុធ
ប្រសិនបើទារកកើតចំថ្ងៃពុធ ចាស់បុរាណឲ្យរើសអក្សរនៃនាម ដែលមានដូចជា៖ "ដ ឋ ឌ ឍ ណ" ដោយយកតួអក្សរមួយណាក៏បាន យកមកដាក់ខាងមុខនាមរបស់ពួកគេ។
ឧទាហរណ៍៖ ឈ្មោះ ណារី
៤.ថ្ងៃព្រហស្បតិ៍
ប្រសិនបើទារកកើតចំថ្ងៃព្រហស្បតិ៍ ចាស់បុរាណឲ្យរើសអក្សរនៃនាម ដែលមានដូចជា៖ "ប ផ ព ភ ម" ដោយយកតួអក្សរមួយណាក៏បាន យកមកដាក់ខាងមុខនាមរបស់ពួកគេ។
ឧទាហរណ៍៖ ឈ្មោះ បុប្ផា
៥. ថ្ងៃសុក្រ
ប្រសិនបើទារកកើតចំថ្ងៃសុក្រ ចាស់បុរាណឲ្យរើសអក្សរនៃនាម ដែលមានដូចជា៖ "ស ហ ឡ" ដោយយកតួអក្សរមួយណាក៏បាន យកមកដាក់ខាងមុខនាមរបស់ពួកគេ។
ឧទាហរណ៍៖ ឈ្មោះ សីហា
៦. ថ្ងៃសៅរ៍
ប្រសិនបើទារកកើតចំថ្ងៃសៅរ៍ ចាស់បុរាណឲ្យរើសអក្សរនៃនាម ដែលមានដូចជា៖ "ត ថ ទ ធ ន" ដោយយកតួអក្សរមួយណាក៏បាន យកមកដាក់ខាងមុខនាមរបស់ពួកគេ។
ឧទាហរណ៍៖ ឈ្មោះ ទេវី
៧. ថ្ងៃអាទិត្យ
ប្រសិនបើទារកកើតចំថ្ងៃអាទិត្យ ចាស់បុរាណឲ្យរើសអក្សរនៃនាម ដែលមានដូចជា៖ "អ អា ឥ ឧ ឯ ឱ" ដោយយកតួអក្សរមួយណាក៏បាន យកមកដាក់ខាងមុខនាមរបស់ពួកគេ។
ឧទាហរណ៍៖ ឈ្មោះ អានី