Floyd សុំអាជ្ញាប័ណ្ណ MMA ចង់ហាត់វាយជាមួយ McGregor ម្ដងទៀត
- 2018-03-20 07:35:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Floyd សុំអាជ្ញាប័ណ្ណ MMA ចង់ហាត់វាយជាមួយ McGregor ម្ដងទៀត
ចន្លោះមិនឃើញ
Floyd Mayweather នឹងដាក់ពាក្យសុំអាជ្ញាប័ណ្ណដើម្បីវាយ MMA ជាលក្ខណៈអាជីព ព្រោះចង់ប៉ះជាមួយជើងខ្លាំង Conor McGregor ម្ដងទៀត។
Mayweather បានវិលមកសង្វៀនវិញចុងក្រោយ កាលពីខែ សីហា ឆ្នាំ ២០១៧ បង្កើតជាព្រឹត្តិការណ៍ដ៏អស្ចារ្យវាយជាមួយអ្នកគុនចម្រុះ McGregor នាសហរដ្ឋអាមេរិក។ ក្នុងការប្រកួតនោះបុរសវ័យ៤១ឆ្នាំ បញ្ឈប់ McGregor ត្រឹមទឹកទី១០ គ្រង់កំណត់ត្រាមិនដែលចាញ់ក្នុងអាជីព៥០ដង។ តាមការឲ្យដឹង Floyd ទទួលបានចំណូលពីការប្រកួតនោះ៣០០លានដុល្លារ ខណៈ Conor បាន១០០លានដុល្លារ។
បុរសរហស្សនាម "Pretty Boy” បានប្រាប់ទៅកាន់ TMZ ថា៖ "អ្វីៗគ្រប់យ៉ាងត្រូវការពេលវេលា។ ពួកយើងនឹងសុំអាជ្ញាប័ណ្ណ MMA និងសង្ឃឹម ពួកយើង(Floyd&McGregor) អាចប្រកួតជាមួយគ្នាម្ដងទៀត។ ពួកយើងចង់ឲ្យប្រាកដថាអ្វីនឹងរួចរាល់ត្រឹមត្រូវ"។
Mayweather បន្តថា គេមានគម្រោងហ្វឹកហាត់ជាមួយម្ចាស់ខ្សែក្រវាត់ UFC ប្រភេទទម្ងន់ Welterweight គឺកីឡាករ yron Woodley និងចង់បានរយៈពេលហាត់៦ទៅ៨ខែ៕