លើកដំបូង ចេន ភ័យខ្លាចថាខ្លួនសម្តែងទៅភ្លាវ

  • 2018-03-20 09:50:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចេន ប្រធានក្រុមតន្រ្តី Mustache ម្ចាស់បទ «ប្រុសម្នាក់នេះសំខាន់នៅពេលណា» បានក្លាយជាតួអង្គសំខាន់មួយក្នុងរឿង «បាតដៃខ្មៅ» ដែលនឹងមានបញ្ចាំងក្នុងរោងភាពយន្តឆាប់ៗនេះហើយ។​ Local

ក្នុងរឿង «បាតដៃខ្មៅ» ចេន សម្តែងជាតួ សំរិទ្ធ សុខា ដែលជាសមាជិកក្រុមបាតដៃខ្មៅ និងជាដៃសូឡូប្រចាំក្រុម។ ហើយតួ សុខា ជាមនុស្សរួសរាយ ចូលចិត្តនិយាយលេងឡេះឡេាះ ផ្តោតច្រើនទៅលើជីវិតស៊ីវីល័យ តន្រី្ត និងពូកែទំនាក់ទំនងការងារ។

តាម​បទសម្ភាសន៍​ខ្លី​ជា​មួយ Sabay ចេន ប្រាប់ថា នេះជាលើកទីមួយហើយក្នុងការសម្តែង សូម្បីជាលក្ខណៈ MV ក៏មិនសូវពិបាកដូចសម្តែងរឿងដែរ។ ចេន បាន​រម្លឹក​ឈុត​មួយ​ដែលពិបាក​សម្តែង និង​ចងចាំ​ជាង​គេ ដែល​ខ្លួ​ន​ត្រូវ​បាន​ចាប់​ចង​ និង​​លុត​ជង្គង់​ក្នុង​ពិធី​មួយ​ ហើយ​ការ​សម្តែ​ង​នេះ​ត្រូ​វ​ធ្វើ​ឡើង​ដដែល​ៗជា​ច្រើន​ដង លោកថាឈុត​មួយ​នេះពិបាកខ្លាំង និងមានការចងចាំជាងគេ។

ដោយមិនធ្លាប់សម្តែងផង ហើយមានឈុតពិបាកជាច្រើនផង ទើបចេន មានអារម្មណ៍អៀនខ្មាស ខ្លាចខ្លួនឯងសម្តែងទៅមិនល្អ មិនសម មិនអាចទទួលបានការគាំទ្រពីប្រិយមិត្ត។ «ខ្ញុំខ្លាចតែសម្តែងទៅភ្លាវៗទេ ព្រោះមិនធ្លាប់សម្តែងភាពយន្តពីមុនមកផង តែខ្ញុំចង់សាកល្បង ចង់ទទួលបានបទពិសោធន៍ថ្មី សង្ឃឹមថាប្រិយមិត្តនឹងគាំទ្រ ហើយខ្ញុំក៏នឹងព្យាយាមបន្ថែមជាងនេះទៀតដែរ» ចេន បន្ថែម។

ចេន បន្តទៀតថា ការសម្តែងត្រូវផ្លាស់ប្តូរអារម្មណ៍តាមតួនៃសាច់រឿងច្រើន មានត្រូវភ័យ ស្រែក និងមានអ្វីប្លែកៗច្រើនទៀត ហើយសម្តែងច្រើនដងណាស់ទម្រាំហើយ ម្យ៉ាងនេះជាលើកដំបូងផង ក៏កាន់តែធ្វើឱ្យ ចេន មានអារម្មណ៍ តឹងតែងជាងធម្មតាដែរ។ តែតារាចម្រៀង Original Song រូបនេះបន្តថាខ្លួននឹងព្យាយាមឱ្យបានល្អជាងនេះបើមានឱកាសសម្តែងម្តងទៀត៕

សូមតាមដានព័ត៌មានបន្តពីរឿង «បាតដៃខ្មៅ» ខាងក្រោម៖

ហ្វេសប៊ុកផ្លូវការរឿង «បាតដៃខ្មៅ»

អត្ថបទ៖ Sunny