Pogba​ ចង់​លេង​ជាមួយ Neymar នៅ​ថ្ងៃ​ណា​មួយ

  • 2018-03-20 09:14:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paul Pogba បាន​លើក​សរសើរ​ពី​​កីឡាករ Neymar ខ្សែ​ប្រយុទ្ធ​របស់ Paris Saint-Germain  និង​មាន​ចិត្ត​ចង់​លេង​ជាមួយ​គ្នា​នៅ​ថ្ងៃ​ណាមួយ។

អំឡុង​ពេល​​ Pogba លេង​នៅ Juventus ហើយ Neymar លេង​នៅ​ Barcelona កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ ធ្លាប់​លើក​ឡើង​ថា ពួក​គេ​គួរ​តែ​ទទួល​ឱកាស​លេង​ជាមួយ​គ្នា។ ហើយ​ពេល​នេះ Pogba ក៏​បង្ហាញ​បំណង​ចង់​ចាប់​ដៃ​គូ​ជាមួយ Neymar ដូច​គ្នា​ ប្រសិន​មានឱកាស។

ក្នុង​កិច្ច​សម្ភាសន៍​មួយ​កីឡាករ​ជម្រើស​ជាតិ​បារាំង​បាន​និយាយ​ថា៖ "ត្រូវ​ហើយ Neymar ខ្ញុំ​ក៏​ចូលចិត្ត​​គេ​ដូច​គ្នា។ ខ្ញុំ​ចូលចិត្ត​មើល​គេ​លេង​ក្នុង​ទីលាន ជាមួយ​បច្ចេកទេស​និង​លទ្ធភាព​របស់​គេ​។ នៅ​ពេល​ដែល​យើង​និយាយ​ឈ្មោះ Neymar ទៅ​កាន់​ជុំ​វិញ​ពិភពលោក គ្រប់​គ្នា​ប្រាកដ​ជា​ស្គាល់ ថា​គេ​ជា​នរណា។ ដូច្នេះ​ប្រសិន​ខ្ញុំ​អាច​លេង​ជាមួយ​គេ​នៅ​ថ្ងៃ​ណា​មួយ វា​ជា​រឿង​ដ៏​រីករាយ"៕​​​

ប្រភព៖ Metro   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ