ឱកាសមិនចេះតែមាន យុវជនមួយក្រុមបានទៅទស្សនាស្នាក់ការក្រុមហ៊ុន Facebook, Google និង Microsoft
- 2018-03-21 01:59:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱកាសមិនចេះតែមាន យុវជនមួយក្រុមបានទៅទស្សនាស្នាក់ការក្រុមហ៊ុន Facebook, Google និង Microsoft
ចន្លោះមិនឃើញ
ក្រោយពេលទទួលបានជយលាភី នៅក្នុងកម្មវិធី Smart Start ក្រុមអ្នកបង្កើត App (Go soccer) នឹងចេញដំណើរទៅធ្វើទស្សនកិច្ច នៅក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅប្រទេសសិង្ហបុរី នៅរសៀលនេះ ដែលមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃ ២១ ដល់ ថ្ងៃ ២៥ មីនា។
- [ឆ្លងកាត់ច្រើនតង់ App "កក់តារាងបាល់ទាត់" ជាជយលាភីកម្មវិធី Smart Start](http://news.sabay.com.kh/article/1012234#utm_campaign=onpage)
លោក លីម សេងឃុន ប្រធានក្រុមបានប្រាប់ Sabay ថា នេះជាបទពិសោធន៍ថ្មីមួយទៀតដែលក្រុមរបស់លោកមានឱកាស ធ្វើដំណើរទៅទស្សនកិច្ចនៅក្រុមហ៊ុនបច្ចេកវិទ្យាធំៗបែបនេះ។
លោកថា ដោយសារនេះជាលើកទីមួយដែលបានទៅសិង្ហបុរី ហើយជាពេលដែលបានទៅទស្សនកិច្ចក្រុមហ៊ុនយក្សធំៗនៅសិង្ហបុរីផងដែរ លោកមានអារម្មណ៍ពិតជាសប្បាយ និងត្រេកអរ រំភើបយ៉ាងខ្លាំង ទោះបីមិនដឹងច្បាស់ថា នឹងមានអ្វីដែលថ្មីនិងអស្ចារ្យ កើតឡើងកំឡុងពេលទៅទស្សនកិច្ចនេះ។
លោកក៏បានបង្ហាញពីចំណាប់អារម្មណ៍ថា "បាទបង កំឡុងពេលទៅប្រទេសសិង្ហបុរី មានកម្មវិធីមួយដែលពួកគេនឹងនិយាយអំពីបច្ចេកទេសក្នុងការធ្វើទីផ្សារ និងបច្ចេកទេសក្នុងការផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាព ដែលកម្មវិធីនេះមានឈ្មោះថា Building a good product is not enough yet"។
លោក សេងឃុន បន្ត "ពួកខ្ញុំរំពឹងថានឹងទទួលបានការបង្វឹក ក៏ដូចជាការពន្យល់ពីចិត្តសាស្ត្ររបស់អតិថិជន ដែលក្រុមហ៊ុនធំៗធ្លាប់ធ្វើពីមុនមកហើយទទួលបានជោគជ័យ ដើម្បីខ្ញុំនឹងក្រុមខ្ញុំយកគំនិតទាំងនោះ មកអភិវឌ្ឍផ្ទាល់ទៅលើទីផ្សារប្រទេសយើង"។
ក្រោយពេលត្រឡប់មកវិញលោក រួមជាមួយសមាជិកក្រុមសង្ឃឹមថា នឹងទទួលបាននូវចំណេះដឹងជាច្រើន និងបទពិសោធន៍ថ្មីៗ និងអាចកែលម្អនូវចំណុចខ្វះខាត់ដែលក្រុមមាន ព្យាយាមបង្កើតអ្វីដែលថ្មី នឹងធ្វើយ៉ាងណាឲ្យវិស័យឌីជីថលនៅកម្ពុជា កាន់តែរីកចម្រើនជាងមុន។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អត្ថបទបន្ត៖
CEO ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ច្រើននិយមប្រើស្មាតហ្វូនម៉ាកអី?
និស្សិត IT៖ "ដំបូងធ្វើការលេងៗទេ យូរៗទៅបានប្រាក់ខែច្រើន ក៏បន្តធ្វើជាប់រហូតទៅ"