និស្សិត IT៖ "ដំបូងធ្វើការលេងៗទេ យូរៗទៅបានប្រាក់ខែច្រើន ក៏បន្តធ្វើជាប់រហូតទៅ"
- 2018-03-20 03:05:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និស្សិត IT៖ "ដំបូងធ្វើការលេងៗទេ យូរៗទៅបានប្រាក់ខែច្រើន ក៏បន្តធ្វើជាប់រហូតទៅ"
ចន្លោះមិនឃើញ
បច្ចុប្បន្នអ្នកដែលបញ្ចប់ការសិក្សាមិនថាជំនាញបច្ចេកវិទ្យា ឬជំនាញអ្វីផ្សេងឡើយ ពេលចេញធ្វើការតែងតែប្រាថ្នាចង់បានការងារត្រូវជំនាញ និងមានប្រាក់ខែខ្ពស់។ ដោយឡែកមាននិស្សិតមួយចំនួនបានចេញ ធ្វើការខុសជំនាញ។ ជាក់ស្ដែងអ្នកដែលរៀនជំនាញបច្ចេកវិទ្យា ព័ត៌មានវិទ្យា ពេលចេញធ្វើការពុំសូវត្រូវជំនាញ។ តើការធ្វើការខុសជំនាញនេះ អាចផ្ដល់ផលវិបាកនិងហានិភ័យអ្វីខ្លះដល់អ្នករៀនជំនាញនេះ។
លោក មុន្នី ជាអតីតនិស្សិតបញ្ចប់ការសិក្សាផ្នែកព័ត៌មានវិទ្យា សព្វថ្ងៃកំពុងបម្រើការងារនៅក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិក។
មានតួនាទីជាអ្នកគ្រប់គ្រង់ស្តុកបានប្រាប់ Sabay ថា" ដំបូងធ្វើការខុសជំនាញ ត្រូវជួបអ្វីដែលខុសពីយើងរៀន ជួបបញ្ហា ត្រង់ជួបបទពិសោធន៍ថ្មី ត្រូវចំណាយពេលរៀន ស្វែងយល់ការងារនោះឲ្យបានច្រើន។
លោកបន្តថា ប្រសិនបើមានឱកាសលោកនិងរៀនបន្ថែម ហើយរកការងារត្រូវជំនាញធ្វើបើទោះបី ជាដំបូងទទួលបានប្រាក់ខែតិចក៏ដោយ។ នៅពេលដែលធ្វើការត្រូវជំនាញយូៗទៅធ្វើឲ្យយើងចេះច្រើន និងវិវត្តខ្លួនទៅរកតួនាទី មុខតំណែងខ្ពស់ទទួលបានប្រាក់ខែច្រើន។ ណាមួយនៅពេលដែលយើងធ្វើការត្រូវជំនាញ ធ្វើឲ្យយើងមានអារម្មណ៍និងការងារនេះ។
ងាកមក លោក ភារម្យ អតីតនិស្សិតជំនាញផ្នែក ព័ត៌មានវិទ្យា បច្ចុប្បន្នធ្វើការនៅហាងកាហ្វេ Amazon ក៏បានបញ្ចេញមតិក្នុងរឿងនេះថា" មកពីដំបូងឡើយពេលខ្ញុំរៀននៅឆ្នាំទី ១ ទី ២ ខ្ញុំរកការងារធ្វើដើម្បីបានប្រាក់ខ្លះផ្គត់ផ្គង់ការរៀនសូត្រ ព្រោះគិតថាមិនជាបញ្ហាទេចាំក្រោយពេលរៀនចប់ចាំរកការងារត្រូវជំនាញវិញ"។
លោកបន្តថា ក្រោយពេលរៀនចប់ខំរកការងារឲ្យត្រូវជំនាញ តែរកមិនបានសោះព្រោះផ្នែកនិងភាគច្រើនទាមទារត្រូវមានបទពិសោធន៍។ ក្រោយមកទើបលោកសម្រេចចិត្ត ធ្វើការនេះបន្តព្រោះប្រាក់ខែក៏ច្រើនគួរសមដែរ។
មិនខុសគ្នាប៉ុន្មាន លោក ផេន ជាបុគ្គលិកធ្វើការនៅបុរីមួយកន្លែងក៏បានឆ្លើយថា រៀនចប់ជំនាញ IT ពិតមែនតែ ចង់មិនចង់លោកបានធ្វើការងារមួយនេះ តាំងពីរៀនឆ្នាំទី២ មកម្ល៉េះ ដូចនេះលោកពិបាកទៅរកការងារត្រូវជំនាញវិញណាស់។
ប្រសិនបើទៅរកការងារត្រូវជំនាញ គេត្រូវការបទពិសោធន៍លោកគ្មានបទពិសោធន៍ណាមួយនៅទីនេះប្រាក់ខែក៏គួរសម ហើយមុខតំណែងអាចទទួលយកបាន ដូចនេះលោកមិនទាន់មានចិត្តប្ដូររកការងារថ្មីឡើយ។
ជុំវិញរឿងរ៉ាវខាងលើនេះលោក ហែម ស៊ាម ជាសាស្ត្រាចារ្យគ្រប់គ្រងផ្នែកចុះកម្មសិក្សា និងកិច្ចការនិស្សិតនៅវិទ្យាស្ថាន ស៊ីតិច បានប្រាប់ថាអ្នកបញ្ចប់ការសិក្សាផ្នែក IT ចេញធ្វើការខុសជំនាញមានច្រើនណាស់ទៅហើយ។
លោកក៏បានលើកហេតុផលមួយចំនួនដែលនិស្សិតផ្នែកនេះធ្វើការខុសជំនាញ និស្សិតដែលបានបញ្ចប់ការសិក្សាផ្នែកនេះ អាចធ្វើការនៅក្រុមហ៊ុន លក់គ្រឿងអេឡិចត្រូនិក ក្រុមហ៊ុន បច្ចេកវិទ្យា គ្រាន់តែកាន់មុខដំណែងផ្សេងៗ គ្នាដែលទាក់ទងនិងគ្រឿងអេឡិចត្រូនិក វិស័យបច្ចេកវិទ្យា។
ព្រោះនៅពេលនិស្សិតកំពុងសិក្សានៅសាលា ចាប់ពីឆ្នាំទី១ មកសាលាក៏មានមូលដ្ឋានគ្រឹះបញ្ចូលមុខជំនាញជាច្រើន ដូចជា គ្រប់គ្រង ទីផ្សារ គណនី ភាសាអង់គ្លេស នៅក្នុងឆ្នាំសិក្សានិមួយៗទៅតាមសាលានិមួយៗ។
លើសពីនេះក៏អាចទាក់ទង និងប្រាក់ខែព្រោះថាប្រសិនបើការងារណាដែលទទួលបានប្រាក់ចំណូលខ្ពស់ហើយ ពួកគេតែងតែមិនចង់ឈប់ពីការងារនេះឡើយ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
ចុចអានបន្ត៖
អ្នកបាត់ដំបងមួយរូប ចំណាយពេលជាង ១០ឆ្នាំ ក្លាយជាជើងខ្លាំង IT នៅឌូបៃ
ក្រុមហ៊ុនបច្ចេកវិទ្យាមួយធ្វើរឿងគួរឲ្យគោរព ដល់គ្រូបង្រៀនកុំព្យូទ័រលើក្ដារខៀនម្នាក់