មក​ស្គាល់​ស៊េរី​ឡាន ​៦​ម៉ូដែល ​តម្លៃ​រាប់​ម៉ឺន​ ចាន់ វឌ្ឍនាកា ធ្លាប់​ជិះ​១​រយៈ​ចុង​ក្រោយ​នេះ

  • 2018-03-21 02:17:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាន់ វឌ្ឍនាកា ​កីឡាករ​ឆ្នើម​លំដាប់​លេខ​១​របស់​កម្ពុជា ​កំពុង​បង្ហាញ​ខ្លួន​ចូល​ជួយ​ក្រុម​ជម្រើស​ជាតិ ​ត្រៀម​ប្រកួត​ជាមួយ​ក្រុម​ឡាវ​នៅ​ល្ងាច​ម៉ោង​៦​នេះ ​នៅ​ទឹក​ដី​ឡាវ។

កីឡាករ​ដែល​លេង​នៅ​លីគ​កំពូល​ម៉ាឡេស៊ី ​នា​រដូវ​កាល​នេះ ​បាន​បង្ហាញ​វត្តមាន​របស់​ខ្លួន ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ​ជាមួយ​ឡាន​សេរី​ទំនើប Rang Rover ​មួយ​គ្រឿង ​ដែល​មើល​ទៅ​ពិត​ជា​សក្ដិសម​ជាមួយ​រូបគេ​ខ្លាំង​ណាស់។ យ៉ាងណាមិញ ​បើ​មើល​ពី​អតីត​កាល​មក ​ខ្សែ​ប្រយុទ្ធ​ពាក់​អាវ​លេខ​១១​នេះ ​ធ្លាប់​ប្រើ​ឡាន​ទំនើប​ច្រើន​មក​ហើយ​ដែរ ​មិនមែន​ទើប​តែ Rang Rover ​ទេ។

បើ​តាម​ការ​កត់​សម្គាល់​របស់​ក្រុម​ការងារ ​វឌ្ឍនាកា ​ធ្លាប់​ជិះ​ឡាន​៥​ម៉ូដែល​មក​ហើយ ​ដោយ​មាន​ដូចជា Camry បាឡែន​ Toyota Prius Lexus RX300 Lexus RX330 Lexus 470 ​និង​ចុង​ក្រោយ​នេះ គេ​ឃើញ​ជិះ Rang Rover ​១​ទៀត។ ខណៈ​ដែល​ឡាន Lexus 470 ​ដែល​គេ​ឃើញ​ជិះ​នៅ​ដើម​ឆ្នាំ​២០១៦​នោះ ត្រូវ​បាន​គេ​ដឹង​ថា​ជា​ឡាន​របស់​គ្រួសារ​របស់​គេ​ផ្ទាល់។

ការ​ជោគជ័យ​របស់​កីឡាករ​ដើម​កំណើត​នៅ​កំពត​ម្នាក់​នេះ ​អាច​ជា​គំរូ​ល្អ​មួយ​សម្រាប់​យុវជន​ជំនាន់​ក្រោយ ​កុំ​ឱ្យ​ពួកគេ​គិត​ថា​ចាប់​អាជីព​ជា​កីឡាករ​បាល់ទាត់ ​មិន​អាច​ធូរធារ​ទៅ​ថ្ងៃ​មុខ​បាន៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី