Man Utd ភ័យខ្លាច​ Sanchez ដើរ​តាម​គន្លង​ Di Maria

  • 2018-03-21 02:32:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United កំពុង​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​ Alexis Sanchez បរាជ័យ​មិន​អាច​សម្រប​ខ្លួន​ជាមួយ​ក្លឹប​ដូច​ជា​ករណី​ Angel Di Maria។

Sanchez

Sanchez បាន​ក្លាយ​ជា​កីឡាករ​មាន​ថ្លៃ​ពលកម្ម​ខ្ពស់​បំផុត​នៅ​ Premier League បន្ទាប់​ពី​ស៊ី​ថ្លៃ​ ៦​សែន​ផោន​ក្នុង​មួយ​សប្ដាហ៍​ចាប់​តាំង​ផ្ទេរ​ពី Arsenal កាល​ពី​ខែ​មករា។ យ៉ាង​ណា​ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​មិន​អាច​បង្ហាញ​សមត្ថភាព​ឲ្យ​សម​តម្លៃ​ឡើយ​ដោយ​រក​បាន​តែ​១​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ការ​បង្ហាញ​ខ្លួន​១០​ប្រកួត។

កីឡាករ​សញ្ជាតិ​ឈីលី​ចាប់​ផ្ដើម​បង្ហាញ​អាកប្បកិរិយា​មិន​សប្បាយ​ចិត្ត​ក្រោយ​ត្រូវ​ Jose Mourinho ដាក់​ឲ្យ​អង្គុយ​បម្រុង​កាល​ប្រកួត​ FA Cup ទល់​នឹង​ Brighton។ Sanchez ត្រូវ​បុគ្គលិក​ប្រទះ​​ឃើញ​តែង​អង្គុយ​ម្នាក់​ឯង​នៅ​កន្លែង​បរិភោគ​អាហារ​របស់​ក្លឹប​។

អតីត​តារា​ជើង​ស៊ុត​របស់​ Arsenal បច្ចុប្បន្ន​កំពុង​នៅ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ក្នុង​ការ​ត្រៀម​លក្ខណៈ​ប្រកួត​កម្ដៅ​សាច់​ដុំ​២​ប្រកួត​ទល់​នឹង​ ស៊ុយអែត​ និង​ដាណឺម៉ាក៕

ប្រភព៖ Dailymail   ប្រែសម្រួល៖ វីរ័ត្ន