ហ៊ឹម​ ស៊ីវន​ នឹកស្រណោះ​មិត្ត​​រួម​ជំនាន់​ ខណៈថត​កម្ម​វិធី​ចូល​ឆ្នាំ​សម្បូរក្មេងស្រករក្រោយ

  • 2018-03-21 08:18:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងជើងចាស់ អ្នកស្រី ហ៊ឹម ស៊ី​វន​ បានបង្ហាញ​នូវ​ទឹកចិត្តនឹក​​រលឹក​ដល់​មិត្ត​រួម​ជំនាន់​​ដែល​ធ្លាប់​តែជួប​ជុំ​គ្នា​ថតបទចម្រៀងពេល​កម្ម​វិធី​បុណ្យ​ចូល​ឆ្នាំ​ ខណៈឆ្នាំនេះសម្បូរសិល្បករក្មេងៗ។ អ្នកស្រីថ្លែងបែបនេះក្នុងការជួបជុំសិល្បករថតកម្មវិធីសម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរ នៅស្ថានីយទូរទស្សន៍ CTN កាលពីពេលថ្មីៗនេះ។

តារា​ចម្រៀង​សំឡេង​ស្រ​ទន់រូបនេះបង្ហើប​ថា​ នៅ​ពេល​ដែល​​ចូល​រួម​កម្ម​វិធី អបអរ​សាទរ​ចូល​ឆ្នាំ​ថ្មី​ គឺ​ពី​មុន​​តែង​តែ​បាន​ជួប​ជុំគ្នា​។ ប៉ុន្តែពេល​នេះ​អ្នក​ស្រី​​បាន​ជួប​មិត្ត​សិល្បៈ​២​ឬ​៣នាក់​ប៉ុណ្ណោះ​ដែល​ចូល​រួម​​។ អ្នក​ស្រី​បន្ត​ថា​ ​ពេល​ដែល​បាត់​គ្នា​ចាស់​ៗ​អស់​ មាន​អារម្មណ៍​ថា​នឹក​មិត្ត​សិល្បៈ​រួម​ជំនាន់​ខ្លាំង។

អ្នក​ស្រី​ ហ៊ឹម​ស៊ីវន ថា ៖«​ខ្ញុំ​មាន​អារម្មណ៍​ដូចខ្វះអីម្យ៉ាង ទៅ​ពេល​​ដែល​មិន​បាន​ជួប​ជុំ​គ្នា! អាចមក​ពី​អ្នក​ខ្លះ​​វ័យ​គាត់ច្រើន និង​ជាប់​រវល់​​ជា​ដើម ខ្ញុំ​ស្ដាយ​ដែរ​ព្រោះ​មិន​បាន​ជួប​ជុំ​គ្នា​ អីចឹងទៅ​ដូច​បាត់គ្នី​គ្នា​អស់​ ដល់​ពេល​ចូល​រួម​ឃើញ​ចាស់​តែឯង​ មាន​អារម្មណ៍​នឹកគ្នាណាស់ ដល់អីចឹងទៅ​ដូច​ជា​អៀន​ខ្លួនដែរ»។

ដៃ​គូ​ចម្រៀង​​ជំនាន់អ្នកស្រី ហ៊ឹម ស៊ីវន រួមមាន លោក​ ណយ​ វ៉ាន់​ណេត អៀង ​ស៊ីធុល សួស សងវាចា អ្នកស្រី សួន​ ចន្ថា​ និង​អ្នក​នាង​ ម៉េង​ កែវ​ពេជ្ជតា ជាដើម៕​​

​​​​​​ ​​

​​

អត្ថបទ៖ ច្រឹក ស្រីអូន

អត្ថបទថ្មី