ចំណាំមើលទៅ មនុស្សខ្វះ ៤ យ៉ាងនេះ ធ្វើអ្វីក៏មិនជោគជ័យដែរ
- 2018-03-21 06:55:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណាំមើលទៅ មនុស្សខ្វះ ៤ យ៉ាងនេះ ធ្វើអ្វីក៏មិនជោគជ័យដែរ
ចន្លោះមិនឃើញ
ពាក្យជោគជ័យត្រូវបានគេឲ្យនិយមន័យខុសៗគ្នា ទៅតាមបុគ្គលម្នាក់ៗ ឬសង្គមមនុស្សផ្សេងៗគ្នា។ អ្នកខ្លះនិយាយថា ជោគជ័យ សំដៅទៅលើការដែលមានផ្ទះធំ ឡានទំនើប ឬក៏លុយច្រើននៅក្នុងកុងធនាគារ។
ជាក់ស្ដែង វាគ្រាន់តែមួយផ្នែកប៉ុណ្ណោះ។ ជោគជ័យពិតប្រាកដ គឺសំដៅដល់សុភមង្គល ដែលអ្នកទទួលបានពីរាល់ការសម្រេចចិត្ត ជម្រើស ដែលអ្នកបានរៀបចំសម្រាប់ជីវិតខ្លួនឯង។
យ៉ាងណាមិញ ខាងក្រោមនេះជាអាកប្បកិរិយា៤យ៉ាង ដែលអ្នកគួរទម្លាក់ចោល ប្រសិនអ្នកចង់ទទួលបានជោគជ័យបែបនេះនៅថ្ងៃអនាគត៖
១. ខ្វះការគ្រប់គ្រងខ្លួនឯង
សញ្ញានៃកង្វះការគ្រប់គ្រងខ្លួនឯងគឺ ការចាយលុយជ្រុល ញ៉ាំច្រើន ខ្ជិលច្រអូស និងគេចវេះមិនធ្វើរឿងមានប្រយោជន៍ ដែលគួរធ្វើ។ ដើម្បីសម្រេចបានគោលដៅរយៈពេលវែង ទាល់តែអ្នកចេះបង្ក្រាបអារម្មណ៍ និងគ្រប់គ្រងខ្លួនឯងជាមុនសិន។ ការបង្កើត និងព្យាយាមគោរពវិន័យផ្ទាល់ខ្លួនឲ្យបានខ្ជាប់ខ្ជួន គឺជារឿងចាំបាច់បំផុត។
២. ខ្វះការយកចិត្តទុកដាក់
រាល់ពេលធ្វើកិច្ចការអ្វីមួយ ខួរក្បាលអ្នកគិតវិលវល់ទៅលើរឿងផ្សេងៗក្រៅប្រធានបទ ឬពេលខ្លះត្រឹមតែការរំខានជុំវិញបន្តិចបន្តួចក៏ធ្វើឲ្យអារម្មណ៍អ្នកបែកខ្ញែកបានដោយងាយដែរ។ អ្នកមិនអាចផ្ចង់ស្មារតីពេញលេញ ដូច្នេះលទ្ធផលនៃការងាររបស់អ្នកក៏មិនល្អគ្រប់គ្រាន់ដូចគ្នា។
៣. ខ្វះទិសដៅសម្រាប់ជីវិត
ពេលអ្នកធ្វើដំណើរកម្សាន្តនៅតំបន់ដែលមិនធ្លាប់ស្គាល់ អ្នកប្រាកដជាត្រូវការផែនទី ឬ GPS ជាមិនខាន។ ជីវិតក៏ដូចគ្នា អ្នកមិនអាចរស់នៅមួយថ្ងៃដើម្បីតែមួយថ្ងៃដោយមិនមានទិសដៅពិតប្រាកដឡើយ។ អ្នកត្រូវកំណត់ថា “តើអ្នកចង់បានជីវិតបែបណា?” ហើយត្រូវព្យាយាមចាប់ផ្ដើមសម្រេចរឿងតូចៗដែលជួយតម្រង់ទិសដៅមួយនេះឲ្យរឹតតែឆាប់ដល់។
៤. ខ្វះមហិច្ឆតា ចំណង់ និងគោលបំណង
មហិច្ឆតា ធ្វើឲ្យអ្នកក្លាយជាមនុស្សដែលក្លៀវក្លា មិនរារែកជាមួយឧបសគ្គ តែងតែទៅធ្វើការពីព្រលឹម និងចេញពីធ្វើការក្រោយគេស្ទើររាល់ថ្ងៃ។ អ្នកខំប្រឹងប្រែងខ្លាំងមែន ប៉ុន្តែអ្នកសប្បាយចិត្ត ព្រោះវាជាអ្វីដែលអ្នកស្រឡាញ់ និងចង់ធ្វើ។ ផ្ទុយទៅវិញ មនុស្សដែលខ្វះមហិច្ឆតា ចំណង់ និង គោលបំណង គឺដូចជាកប៉ាល់ដែលគ្មានចង្កូត រសាត់តាមខ្យល់ គ្មានគោលដៅ នៅលើផ្ទៃសមុទ្រដ៏ស្រស់ស្អាតបែបនោះឯង ៕
ចុចអាន៖