មកមើលទិដ្ឋភាពផ្កាសាគូរ៉ា រីកស្គុះស្គាយនៅចិន ស្រស់ស្អាតកម្របានឃើញបំផុត

  • 2018-03-22 01:53:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​នៅ​ទូទាំង​ពិភពលោក ជាទូទៅ​តែង​ស្រលាញ់​ចូលចិត្ត និង​ចាប់អារម្មណ៍​ខ្លាំង​លើ​ផ្កា​សាគូរ៉ា ដែល​រីក​នា​និទាឃៈរដូវ​ក្នុង​ប្រទេស​ជប៉ុន ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​ចិន​ឯណេះ​វិញ ក៏​មិន​ធម្មតា​ប៉ុន្មាន​ដែរ។

អ្នកស្រុក ក៏​ដូច​ជា​អ្នកទេសចរ​មក​ពី​ទូទាំង​ពិភពលោក កំពុង​ភ្លូក​ទឹក​ភ្លូក​ដី និង​ប្រមូលផ្ដុំ​គ្នា​ទៅ​កន្លែង​ដែល​មាន​ផ្កា​សាគូរ៉ា​រីក។ ជាក់ស្ដែង នៅ​សួន​សត្វ Kunming Zoo ក្នុង​ខេត្ត Yunnan ផ្កា​សាគូរ៉ា​ដ៏​ស្រស់​ស្អាត​ទាំង​នោះ​បាន​ចាប់ផ្ដើម​រីក ពី​ថ្ងៃទី០៧ ខែ​មីនា ហើយ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី ០៧ ខែ មេសា។

ជាមួយ​គ្នា​នេះ​ដែរ ពិធីបុណ្យ​ផ្កា​សាគូរ៉ា Shanghai Cherry Blossom Festival ប្រចាំ​ឆ្នាំ ២០១៨ នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី ១៦ ខែ មីនា ដល់ ​ថ្ងៃ​ទី ១៥ ខែ មេសា នៅ​ឧទ្យាន Gucun Park ដោយ​បង្អួត​សម្រស់​ដើម​ផ្កា​សាគូរ៉ា ១២ ០០០ ដើម ដែល​មាន​រហូត​ដល់ ៨២ ពូជ​ផ្សេងៗ​គ្នា៕

ចង់​ដឹង​ថា ផ្កា​សាគូរ៉ា​នៅ​ក្នុង​ប្រទេស​ចិន​ស្រស់​ស្អាត​យ៉ាង​ណា​ខ្លះ ទៅ​ទស្សនា​ទាំង​អស់​គ្នា៖

ចុច​អាន៖

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សេង ឡុង