ស្រ្តីវ័យ៨៧ឆ្នាំ ប្រើតែកម្មវិធី Paint គូររូបទេសភាព លទ្ធផលនឹកស្មានមិនដល់

  • 2018-03-21 02:30:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រ្តី​ចំណាស់​វ័យ ៨៧ ឆ្នាំ​ម្នាក់ មាន​ឈ្មោះ​ថា Concha Garcia Zaera មាន​ចំណង់ចំណូលចិត្ត​ចម្លែក ដោយ​ចូលចិត្ត​គូរ​រូប​តាម​រយៈ​កម្មវិធី Microsoft Paint នៅ​លើ​កុំព្យូទ័រ។

អ្នកស្រី Zaera បាន​និយាយ​ថា «ស្វាមី​របស់​ខ្ញុំ​ឈឺ ហើយ​ខ្ញុំ​ត្រូវ​មើល​ថែ​គាត់ ដូច្នេះ​ខ្ញុំ​មិន​សូវ​បាន​ចេញ​ទៅ​ក្រៅ​ទេ។ ដំបូង​ខ្ញុំ​ចាប់ផ្ដើម​គូរ​រូប​តិចតួច ដូចជា ផ្ទះ​មួយ​ខ្នង និង ភ្នំ... ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន រហូត​ទទួល​លទ្ធផល​នឹក​ស្មាន​មិន​ដល់»។

គួរ​បញ្ជាក់​ថា រូប​គំនូរ​ទេសភាព​មួយ​ផ្ទាំង អ្នកស្រី Zaera ត្រូវ​ចំណាយ​ពេល​ប្រហែល ២ សប្ដាហ៍​ទើប​គូរ​រួចរាល់៕

ចង់​ដឹង​ថា​ស្នាដៃ​របស់​អ្នកស្រី Zaera យ៉ាងណា ទៅ​ទស្សនា​រូប​គំនូរ​ទាំង​អស់​គ្នា៖

ចុច​អាន៖

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី