ទិដ្ឋភាពដ៏កម្រ ទីក្រុងក្លែងក្លាយសម័យសង្រ្គាម សង់ដើម្បីលាក់រោងចក្រយន្តហោះ (មានវីដេអូ)
- ពុធ, 14 មីនា 2018 02:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិដ្ឋភាពដ៏កម្រ ទីក្រុងក្លែងក្លាយសម័យសង្រ្គាម សង់ដើម្បីលាក់រោងចក្រយន្តហោះ (មានវីដេអូ)
ចន្លោះមិនឃើញ
ស្ថិតនៅក្នុងអំឡុងសង្គ្រាមលោកលើកទី ២ យន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-17 Bomber មួយគ្រឿង ត្រូវចំណាយលុយអស់ជាង ២០០ ០០០ ដុល្លារដើម្បីផលិត។ ចំនួនលុយនៅពេលនោះ ស្មើនឹង ៣,៤ លានដុល្លារបច្ចុប្បន្ន។
ចាប់តាំងពីកងទ័ពអាមេរិក បានស្នើឲ្យផលិតយន្តហោះទម្លាក់គ្រាប់បែកប្រភេទនេះរាប់ពាន់គ្រឿងមក ពួកគេត្រូវចាត់វិធានការ ដើម្បីការពារដល់រោងចក្រគ្រប់ពេលវេលា ពីការទម្លាក់គ្រាប់បែកនានា។ វិធានការការពារនៅពេលនោះ គឺ ពួកគេបានជួលអ្នករចនាម៉ូដហូលីវូដ មកសាងសង់ទីក្រុងក្លែងក្លាយ គ្របដណ្ដប់ពីលើរោងចក្រ និង ប្រើតួសម្ដែងឲ្យទៅរស់នៅទីនោះទៀតផង។
ទីក្រុងក្លែងក្លាយខាងលើ ត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ ១៩៤៤ និងបានដកចេញវិញនៅមួយឆ្នាំបន្ទាប់ ក្រោយចប់សង្គ្រាម។ លោក John Stewart Detlie គឺជាអ្នករចនាម៉ូដហូលីវូដ ដែលបានជួយលាក់រោងចក្រផលិតយន្តហោះ Boeing Plant No. 2។
គួរបញ្ជាក់ឲ្យដឹងថា ស្ថិតនៅក្រោមទីក្រុងក្លែងក្លាយនោះ មនុស្សប្រុសស្រីចំនួន ៣០ ០០០ នាក់ បានដុតដៃដុតជើងផលិតយន្តហោះទម្លាក់គ្រាប់បែក ៣០០ គ្រឿងក្នុងមួយខែ ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹង ទាហាន Nazi៕
សូមទស្សនាវីដេអូខាងក្រោម៖
ចុចអាន៖